បរទេស៖ ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយ កាលពីមួយរយៈមុនលោកLiam Payne សមាជិកមួយរូបនៅក្នុងក្រុមចម្រៀង One Direction បានប្រកាសទំនាក់ទំនងជាសង្សារជាមួយតារាម៉ូដែលស្រីវ័យ៤៩ឆ្នាំ Naomi Campbell។ ហើយថែមទាំងនិយាយទៀតថា លោកពិតជាស្រលាញ់នាងខ្លាំងណាស់ បើទោះបីជាអាយុខុសរហូតទៅដល់២៤ឆ្នាំក៏ដោយ។

ប៉ុន្តែក្រោយមកគេបានសង្កេតឃើញថាស្នេហាខុសវ័យរបស់ពួកគេ ហាក់ដូចជាមានការប្រែប្រូលមិនដូចពីមុន។ កាន់តែច្បាស់ជាងនេះទៅទៀត គឺថ្មីៗនេះ Liam Payneបានបង្ហាញខ្លួនយ៉ាងស្និទ្ធស្នាលជាមួយនារីថ្មី ដែលតារាម៉ូដែលស្បែកខ្មៅវ័យ២៣ឆ្នាំ មានឈ្មោះថាDuckie Thot។

ទន្ទឹមនឹងនេះផងដែរ Duckie Thot បានបង្ហោះរូបចាប់ដៃគ្នាជាមួយ Liam Payne នៅក្នុងIG Story ដែលរឹតតែបង្ហាញឲ្យដឹងថាពួកគេទាំងពីរពិតជាមានទំនាក់ទំនងលើសពីមិត្តជាមួយគ្នាយ៉ាងពិតប្រាកដមែន៕

សូមទស្សនារូបភាពខាងក្រោម៖

Liam Payne
Liam Payne
Naomi Campbell
Naomi Campbell
Duckie Thot
Duckie Thot
Liam Payne​ និងDuckie Thotជាមួយមិត្តភក្តិដទៃទៀត
រូបដែលDuckie Thotផុសនៅក្នុង IG Story

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]