ថៃ៖ ស្តេចទុរេនមួយត្រូវបានដាក់លក់ដេញថ្លៃក្នុងតម្លៃ ១,៥លានបាត(៤៨,០០០ដុល្លារ)ក្នុងប្រទេសថៃ កំពុងតែទាក់ទាញចំណាប់អារម្មណ៍មនុស្សម្នាជាច្រើន។

យោងតាមប្រភពបានឱ្យដឹងថា ថ្មីៗនេះក្នុងព្រឹត្តិការណ៍ដេញថ្លៃដ៏វិសេសវិសាលមួយ ផ្លែទុរេនប្រភេទ kanyao មួយត្រូវបានដាក់លក់ដេញថ្លៃ ហើយមនុស្សម្នាជាច្រើនជាពិសេសអ្នកមានៗ ដែលនិយមហូបផ្លែទុរេនក៏បានចូលរួមព្រឹត្តិការណ៍ពិសេសនេះផងដែរ។

គួរឱ្យដឹងបន្ថែមទៀតថា មហាព្រឹត្តិការណ៍ដ៏ពិសេសនេះត្រូវបានធ្វើឡើងនៅក្នុងទីក្រុង Nonthaburi ដោយមានការដាក់លក់ទុរេនចំនួន ៩ផ្លែ ក្នុងនោះផ្លែទុរេននីមួយៗសុទ្ធតែមានតម្លៃចាប់ពី៣០០,០០០បាតឡើង(៩៥០០ដុល្លារឡើង)។

ក្នុងនោះអ្វីដែលធ្វើឱ្យមហាជនចាប់អារម្មណ៍និងភ្ញាក់ផ្អើលខ្លាំងនោះគឺថា ទុរេនប្រភេទ kanyao ត្រូវបានលក់ចេញក្នុងតម្លៃរហូតដល់១,៥លានបាត(៤៨,០០០ដុល្លារ) ដែលបានបំបែកកំណត់ត្រាជាប់ឈ្មោះជាទុរេនដ៏ថ្លៃបំផុតលើលោក។

យ៉ាងណាមិញ ការដាក់លក់ដេញផ្លែទុរេននេះអាចរកចំណូលសរុបបានប្រមាណ ៤,៥លានបាត ស្មើនឹង១៤៤,០០០ដុល្លារ ហើយប្រាក់ទាំងអស់នេះនឹងបរិច្ចាគទៅមូនិធិសប្បុរសធម៌ខ្លះ និងមួយចំនួនទៀតនឹងប្រគល់ឱ្យកសិករទាំងអស់៕

ទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាពក្នុងព្រឹត្តិការណ៍ដេញថ្លៃ
រូបភាពក្នុងព្រឹត្តិការណ៍ដេញថ្លៃ
រូបភាពក្នុងព្រឹត្តិការណ៍ដេញថ្លៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]