បរទេស៖ ស្ថានភាពរបស់ Neymar ហាក់បីដូចជាមានការយ៉ាប់យ៉ឺនជាខ្លាំង ក្រោយពីជួបប្រទះបញ្ហារបួសជាបន្តបន្ទាប់ ទាំងនៅក្លិប និងជម្រើសជាតិប្រេស៊ីល រហូតដល់ត្រូវខកខានមិនបានចូលរួមព្រឹត្តិការណ៍ Copa Amarieca ទៀតផង។ ដោយសារតែឃើញមិត្តរួមក្រុមជួបបញ្ហាជាច្រើនបែបនេះ កីឡាករ Kylian Mbappe បានធ្វើការលើកទឹកចិត្ត ដោយបានបង្ហោះសារមួយនៅលើ Twitter របស់ខ្លួន។

កីឡាករ Neymar និង Mbappe
កីឡាករ Neymar រងរបួសពេលប៉ះកាតា
កីឡាករ Neymar រងរបួសពេលប៉ះកាតា
សាររបស់កីឡាករ Mbappe

កីឡាករ Mbappe បានសរសេរបែបនេះ៖ “នេះពិតជាដំណឹងដ៏សោកសៅមួយសម្រាប់បង។ ខ្ញុំដឹងថាពានរង្វាន់ Copa America វាសំខាន់យ៉ាងណាសម្រាប់បង ប៉ុន្តែបងនឹងត្រឡប់មកវិញដោយរឹងមាំជាងនេះ សូមរក្សាស្នាមញញឹមរបស់បង វានឹងធ្វើឱ្យបងពូកែជានិច្ច”៕

កីឡាករ Neymar និង Mbappe
កីឡាករ Neymar និង Mbappe
កីឡាករ Neymar និង Mbappe

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]