កម្សាន្ត៖ ​បច្ចុប្បន្ននេះ គេយល់ថា សម្រស់ខាងក្រៅ ពិតជាមាន សំខាន់ណាស់សម្រាប់សុភាពនារីរាល់គ្នា។ ម៉្យាងទៀត គឺត្រូវធ្វើបែបណា ឲ្យមើលទៅមានភាពទាក់ទាញ និងគួរឲ្យចាប់អារម្មណ៍ផងដែរ។

ចំណែកឯ ការលាបពណ៌សក់ ក៏អាចជាវិធីមួយ ជួយលើកសម្រស់ និងទាក់ទាញការចាប់អារម្មណ៍ ពីអ្នកជុំវិញខ្លួន បានមួយកម្រិតដែរ។ ប៉ុន្តែ អ្វីដែលចោទ ជាបញ្ហានោះគឺ ការជ្រើសរើស​ ពណ៌បែបណា ឲ្យសាកសម សម្រាប់ផ្ទៃមុខរបស់ពួកគេ។  

ខាងក្រោមនេះ ជាកម្រងរូបភាព បង្ហាញពីពណ៌សក់ របស់តារាកូរ៉េល្បីៗ តាមកម្រិត សម្រាប់ជ្រើសរើស យកមកធ្វើជាគំរូបាន៖

១៖ កម្រិតទី១

កម្រិតនេះ សម្រាប់អ្នកដែល ទើបចាប់ផ្ដើម លាបបណ៌សក់ដំបូងៗ ដែលពណ៌ទាំងនេះ សុទ្ធសឹងតែ មានលក្ខណៈស្រាលៗ និងមិនមាន ការហាយឡាយអ្វីនោះទេ តែអាចជួយលើកសម្រស់ យើងឲ្យស្រស់ស្អាត បានមួយកម្រិតផងដែរ។ 

ពណ៌សក់
ពណ៌សក់
ពណ៌សក់

២៖ ពណ៌សក់កម្រិតទី២

បន្ទាប់ពីបាន សាកជាមួយ ពណ៌កម្រិតទី១ហើយ អ្នករាល់គ្នា អាចប្ដូរមកសាកការហាយលាយ ២ពណ៌បញ្ចូលគ្នា វិញម្ដង។​ ស្ទាយ៍បែបនេះ ទទួលបានភាពពេញនិយមខ្លាំង ពីសំណាក់ មិត្តៗយុវវ័យ ក្នុងប្រទេសកូរ៉េ។

ពណ៌សក់
ពណ៌សក់
ពណ៌សក់
ពណ៌សក់

៣៖ ពណ៌សក់កម្រិតទី៣

ម្ដងនេះ រឹតតែប្លែកអារម្មណ៍ សម្រាប់អ្នក ដែលធុញទ្រាន់ នឹងស្ទាយ៍ដដែលៗ អាចមកសាក រសជាតិជាមួយ ពណ៌សក់ ដែលមាន ការហាយឡាយ ពណ៌ឆើតៗ​គ្រប់ពណ៌តែម្ដង។ 

ពណ៌សក់
ពណ៌សក់
ពណ៌សក់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]