ហ្វីលីពីន៖ ជីវិតគ្រួសាររបស់តារាសម្តែងស្រី Marian Rivera ហៅ ម៉ារីម៉ា កាន់តែមានក្តីសុខ និងសុភមង្គលនឹងគ្នា​ កាន់តែខ្លាំងឡើងគួរឲ្យកត់សម្គាល់ ស្របពេលដែបច្ចុប្បនាងទទួលបានចំណងដៃកូន២នាក់ និងស្វាមីដ៏ល្អតែងតែមើលថែគ្រួសារគ្រប់ពេលគឺលោក Dingdong។

ដោយសារតែសុភមង្គលដ៏ល្អរបស់ពួកគេ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនតែងតែពេញចិត្ត និងតាមដានរាល់សកម្មភាពរបស់ពួកគេជានិច្ច លើសពីនេះទៅទៀតសម្រស់គ្រួសាររបស់តារារូបនេះ ម្នាក់ៗសុទ្ធតែជាប់ចំណាត់ថ្នាក់ ដែលមានមុខមាត់ស្អាតៗជាងគេប្រចាំប្រទេសហ្វីលីពីន សូម្បីតែកូនស្រី និងកូនទើបតែកើតរបស់នាង ក៏ដូច្នោះដែរ។

យ៉ាងណាមិញ បើងាកមកចាប់អារម្មណ៍ និងមើលរូបសម្រស់ដ៏សង្ហារបស់តារាប្រុស ស្វាមីរបស់នាង លោកDingdong វិញម្តង ឃើញថាបច្ចុប្បន្នលោកមានវ័យកាន់តែច្រើន និងមានកូន២រួចក៏ហើយយ៉ាងណាក្តី តែសម្រស់នៅតែសង្ហា ការតុបតែងខ្លួនមើលទៅបែបយុវវ័យ និងឡូយឆាយមិនចាញ់ក្មេងៗប៉ុន្មាននោះទេ។

ទន្ទឹមនឹងរូបសម្រស់របស់លោក បានធ្វើឲ្យអ្នកគាំទ្រជាច្រើនមិនសរសើរមិនបាន ដែលទោះបីជាមានវ័យកាន់តែកើនឡើងយ៉ាងណាក្តី តែសម្រស់នៅតែសង្ហា និងមិនប្រែប្រួលសោះឡើយ បើប្រៀបទៅនឹងប៉ុន្មានឆ្នាំមុននេះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

ម៉ារីម៉ា និងស្វាមី
ម៉ារីម៉ា និងស្វាមី
ម៉ារីម៉ា និងស្វាមី
ម៉ារីម៉ា និងគ្រួសារ
សម្រស់បច្ចុប្បន្នស្វាមីម៉ារីម៉ា លោកDingdong

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]