ចិន៖ គ្រូវិទ្យាល័យម្នាក់រស់នៅក្នុងខេត្តក្វាងទុង ត្រូវបានឃុំខ្លួនចំនួន១០ថ្ងៃ និងពិន័យប្រាក់៥០០យ័ន(៧២ដុល្លារ) ព្រោះតែផ្ញើវីដេអូអាសអាភាសឱ្យសិស្ស និងមានបំណងចង់រួមភេទជាមួយនាង។

យោងតាមប្រភពបានឱ្យដឹងថា រឿងអាស្រូវរបស់គ្រូម្នាក់នេះត្រូវបានបែកការនិងមានភស្តុតាងគ្រប់គ្រាន់ ព្រោះតែបែកធ្លាយសារសន្ទនានៅក្នុងបណ្តាញសង្គម WeChat ទាក់ទិនទៅនឹងការផ្ញើរូបភាពនិងវីដេអូអាសអាភាសជាច្រើនឱ្យសិស្សស្រីម្នាក់នេះ ហើយថែមទាំងបានផ្តល់ជូនប្រាក់ឱ្យសិស្សស្រីនេះចំនួន១,០០០យ័ន(១៤៤ដុល្លារ)ជារៀងរាល់ខែទៀត ប្រសិនបើព្រមរួមភេទជាមួយនឹងគាត់។

យ៉ាងណាមិញ គ្រូខ្វះក្រមសីលធម៌ប្រភេទនេះត្រូវអស់លក្ខណ៍ ហើយត្រូវខាងសាលា Huaqiao បណ្តេញចេញពីការងារតែម្តង។

ប៉ុន្តែក៏មានអ្នកប្រើប្រាស់បណ្តាញសង្គមមួយបានចោទជាសំណួរសួរថា ហេតុអ្វីក៏ដាក់ទោសពិន័យស្រាលម្ល៉េះ គ្រាន់តែឃុំខ្លួន១០ថ្ងៃ? ពិន័យប្រាក់៥០០យ័ន? តើពិន័យស្រាលបែបនេះអាចនឹងលើកទឹកចិត្តឱ្យមនុស្សប្រព្រឹត្តអំពើបែបនេះតទៅទៀតទេ?៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]