ឥណ្ឌូនេស៊ី៖ វីដេអូឃ្លីបមួយ កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅលើបណ្តាញសង្គមនាពេលថ្មីៗនេះ ជុំវិញនឹងភ្ញៀវទេសចរស្រីវ័យក្មេង សញ្ជាតិនូវែលសេឡង់ម្នាក់ មានការភ្ញាក់ផ្អើល និងភិតភ័យក្នុងចិត្តមិនស្ទើរ ក្រោយត្រូវបានកូនស្វាកំហូចមួយក្បាល ស្ទុះចាប់ទាញរ៉ូបប៊ិះតែនឹងរបូតល្វែងលើចេញកន្លែងសំខាន់។

ហេតុការណ៍នេះ បានកើតឡើងនៅតំបន់ជម្រកសត្វស្វាមួយកន្លែង (Sacred Monkey Forest Sanctuary) លើកោះបាលី ប្រទេសឥណ្ឌូនេស៊ី។

Sarah ត្រូវកូនស្វាកំហូចចាប់ទាញរ៉ូប

បើយោងតាមប្រភពសារព័ត៌មានបានឲ្យដឹងថា នារីជាភ្ញៀវទេសចរមានឈ្មោះថា នាង Sarah Wijohn អាយុ ២១ឆ្នាំ។ នាងបានធ្វើដំណើរកម្សាន្តជាមួយនឹងគ្រួសារ មកកាន់ទឹកដីនៃប្រទេសឥណ្ឌូនេស៊ី ដើម្បីប្រារព្ធឬអបអរខួបលើកទី២១ (អាយុ២១ឆ្នាំ) របស់នាង ម្យ៉ាងវាក៏ជាការសម្រាកលំហែកាយមួយជុំគ្រួសារ ដើម្បីទទួលបាននូវអនុស្សាវរីយដ៏មានន័យផងដែរ។

ប៉ុន្តែអ្វីដែលភ្ញាក់ផ្អើលនោះ នៅពេលដែលនាងនិងគ្រួសារ បានទៅកម្សាន្តនៅតំបន់ជម្រកសត្វស្វាខាងលើនេះ នាងក៏បានថតរូបជាមួយនឹងកូនស្វាមួយក្បាល ដោយបានដាក់វាឲ្យអង្គុយនៅលើភ្លៅរបស់នាង។ ផ្ទុយទៅវិញ កូនស្វាកំហូចនោះ បែរជាចាប់ទាញរ៉ូបរបស់នាងផ្នែកខាងលើ ដែលស្ទើរតែរបូតធ្លាក់ចេញកន្លែងសំខាន់។

ជាក់ស្តែង តាមរយៈវីដេអូឃ្លីបក្នុងថ្ងៃកើតហេតុនោះ Sarah នាងបានស្លៀកឈុតរ៉ូបពណ៌ខ្មៅលើជង្គង់ វាលខ្នងបញ្ចេញសាច់.សខ្ចី កំពុងតែអង្គុយថតរូបជាមួយនឹងកូនស្វាមួយក្បាល។ ដំបូងឡើយ គេឃើញកូនស្វានោះ អង្គុយលើភ្លៅរបស់នាង និងអេះជើងរបស់វាហាក់ធម្មតា ប៉ុន្តែបន្តិចក្រោយមកវាក៏ស្រាប់តែស្ទុះចាប់ទាញរ៉ូបរបស់ Sarah តែម្តង។

Sarah និងកូនស្វា

សកម្មភាពមួយនេះ បានធ្វើឲ្យគ្រប់គ្នាផើតពោះជំនួស ហើយក៏អស់សំណើចយ៉ាងខ្លាំង ខណៈដែល Sarah វិញ ក៏ហួសចិត្ត និងមានអារម្មណ៍ថាអៀនខ្មាសតិចតួច លាយឡំនឹងសំណើចផងដែរ។

ម្តាយរបស់ Sarah អ្នកស្រី Katrina បាននិយាយថា «ពួកយើងអស់សំណើចខ្លាំងតែម្តង ដោយសារតែកូនស្វាកំហូចមួយក្បាលនោះ។ សរុបមក ការស្នាក់នៅរបស់ពួកយើងនៅលើកោះបាលីនេះ គឺពិតជាជួបរឿងអស្ចារ្យជាច្រើន»

គួរឲ្យដឹងផងដែរថា វីដេអូឃ្លីបនេះត្រូវបានថតឡើង កាលពីថ្ងៃទី២៩ ឧសភា ឆ្នាំ២០១៩ កន្លងទៅនេះ និងត្រូវបានយកទៅបង្ហោះចែកចាយនៅលើបណ្តាញសង្គម ដោយទទួលបានការចាប់អារម្មណ៍ខ្លាំង និងផ្ទុះសំណើចផងដែរ៕

ទស្សនាវីដេអូខាងក្រោម៖  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]