បរទេស៖ យោងតាមសារព័ត៌មាន Sky Sport Italia បានឱ្យដឹងថា ក្លិប Barcelona កំពុងទាក់ទងទៅកាន់កីឡាករ Gianluigi Buffon ដើម្បីនាំយកអ្នកចាំទីរូបនេះ មកកាន់ទឹកដី Camp Nou ដើម្បីជំនួសកីឡាករអ្នកចាំទីដៃទី២ Jasper Cillessen។ 

កីឡាករ Gianluigi Buffon
កីឡាករ Gianluigi Buffon

គួរបញ្ជាក់ថា កីឡាករ Buffon បានចាកចេញពីក្លិប Paris Saint-Germain ជាផ្លូវការ បន្ទាប់ពីបានចំណាយពេលមួយរដូវកាលជាមួយក្លិបជើងឯកបារាំងមួយនេះ ដោយលេចឮថា PSG មានការថ្នាំងថ្នាក់ចិត្តទៅលើអតីតអ្នកចាំទី Juventus រូបនេះអំពីលទ្ធផលនៅ Champions League បើទោះបីជាក្លិបទទួលបានជើងឯក Ligue1 យ៉ាងណាក្តី។ 

បើតាមប្រភពដដែលបានឱ្យដឹងថា មិនត្រឹមតែ Barcelona នោះទេដែលទាក់ទងមក Buffon ដោយឡែកក្លិប Fenerbach នៅលីគកំពូលតួកគី ក៏មានការចាប់អារម្មណ៍ចង់បានអ្នកចាំទីរូបនេះផងដែរ ខណៈក្លិបនៅអាល្លឺម៉ង់ និងនៅចិន ក៏បានចរចាដែរ ប៉ុន្តែយ៉ាងណាក្តីអ្នកចាំទីខាងលើហាក់មិនមានការចាប់អារម្មណ៍៕

កីឡាករ Gianluigi Buffon
កីឡាករ Gianluigi Buffon

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]