ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា តារាសម្តែងស្រីកញ្ញា ស៊ីន យូប៊ីន បានសាងកេរ្តិ៍ឈ្មោះនៅលើវិថីសិល្បៈអស់ពេលជាច្រើនឆ្នាំ បច្ចុប្បន្ននាងក៏កាន់តែមានហាងឆេងខ្លួន គួរឲ្យកត់សម្គាល់ ស្របពេលដែលសមត្ថភាព ក៏ដូចជារូបសម្រស់របស់នាងអំណោយផលស្អាត។

យ៉ាងណាមិញ ឃើញរូបសម្រស់នាងស្អាតណាស់ទៅហើយ ពេលលេងខ្លួនសាមញ្ញ តែបើងាកទៅចាប់អារម្មណ៍មើលប្អូនស្រីបង្កើតរបស់នាងវិញ ពិតមិនសរសើរមិនបាននោះទេ ព្រោះមុខមាត់ពិតជាស្អាត គួរឲ្យស្រលាញ់ និងស្រដៀងគ្នាទៅនឹងនាងតែម្តងនៅពេលដែលថតជិតគ្នា។

តាមរយៈរូបភាពជាច្រើនរបស់នាង បានធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើនបាននាំគ្នាធ្វើការសរសើរដល់ប្អូនស្រីនាងគ្រប់គ្នា ដែលមានរូបសម្រស់ស្អាតមិនចាញ់បងស្រីដែលជាតារាប៉ុន្មាននោះទេ។ លើសពីនេះទៅទៀត សូម្បីតែអត្តចរិតរបស់អ្នកទាំង២មើលទៅក៏ស្រដៀងគ្នា បែបខ្ចូត គួរឲ្យស្រលាញ់។

ជាមួយគ្នានេះដែរ អ្នកគាំទ្រជាច្រើនសឹងតែមិនទាន់បានដឹងទេថា តារាស្រីរូបនេះនៅមានប្អូនស្រីបង្កើតម្នាក់ ដែលមានមុខមាត់យ៉ាងស្អាត និងគួរឲ្យស្រលាញ់ខ្លាំងយ៉ាងដូច្នោះ៕

សូមទស្សនារូបភាពខាងក្រោមនេះ 

ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
សម្រស់ប្អូនស្រីស៊ីន យូប៊ីន
សម្រស់ប្អូនស្រីស៊ីន យូប៊ីន
សម្រស់ប្អូនស្រីស៊ីន យូប៊ីន
សម្រស់ប្អូនស្រីស៊ីន យូប៊ីន
សម្រស់ប្អូនស្រីស៊ីន យូប៊ីន
សម្រស់ប្អូនស្រីស៊ីន យូប៊ីន
ស៊ីន យូប៊ីន និងប្អូនស្រី
ស៊ីន យូប៊ីន និងប្អូនស្រី
ស៊ីន យូប៊ីន និងគ្រួសារ
ស៊ីន យូប៊ីន និងប្អូនស្រី
ស៊ីន យូប៊ីន និងប្អូនស្រី
ស៊ីន យូប៊ីន និងប្អូនស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស៊ីន យូប៊ីន