ចិន៖ កាលពីសប្តាហ៍មុននេះ នៅលើបណ្តាញសង្គមចិន មានការផ្ទុះរឿងដ៏ល្បីមួយទាក់ទិនទៅនឹងថាសហោះ ដែលមនុស្សម្នាជាច្រើនសុទ្ធសឹងតែបង្ហោះនិងនិយាយពីរឿងនេះជាច្រើនហូរហែ។

ក្នុងនោះមានអ្នកប្រើប្រាស់អ៊ីនធើណេតជាច្រើននៅតាមបណ្តាខេត្តនានា រួមមាន ខេត្តសានដុង សានស៊ី ហឺប៉ី ហឺណាន សុទ្ធសឹងតែបង្ហោះរូបភាពនិងវីដេអូទាក់ទិនទៅនឹងថាសហោះដ៏អាថ៍កំបាំងមួយនេះ។

ដូច្នេះ តើពិតជាមានថាសហោះបង្ហាញខ្លួននៅក្នុងប្រទេសចិនឬ?

ជាក់ស្តែង ពុំមែនទេ ការពិតអ្វីដែលប្រជាជនឃើញនោះគឺគ្រាន់តែជាការហ្វឹកហាត់យោធារបស់កងទ័ពជើងទឹកតែប៉ុណ្ណោះ។

យោងតាមប្រភពច្បាស់ការណ៍មួយបានឱ្យដឹងថា ចិនបានបង្កើតគ្រាប់មីស៊ីលថ្មីមួយឈ្មោះ JL-3 ហើយក៏បានហ្វឹកហាត់បាញ់សាកល្បងនៅក្នុងឈូងសមុទ្រប៊ូហៃ។ ដូច្នេះក៏ធ្វើឱ្យមហាជនមានការភ័ណ្ឌច្រលំថាជាថាសហោះបែបនេះ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ប្រទះឃើញថាសហោះនៅចិន
គ្រាប់មីស៊ីលថ្មី JL-3
គ្រាប់មីស៊ីលថ្មី JL-3

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]