អេស្ប៉ាញ៖ ក្លិបបាល់ទាត់ FC Barcelona បានសាកសួរទៅកាន់ក្លិប Manchester United អំពីលទ្ធភាពនៃការផ្ទេរយកកីឡាករ Marcus Rashford មកកាន់ទឹកដី Camp Nou សម្រាប់រដូវកាលក្រោយ។ បើយោងតាមកាសែត Diario Sport របស់អេស្ប៉ាញអះអាងថា Rashford គឺជា Plan B របស់ Barcelona សម្រាប់ទីផ្សារដោះដូរកីឡាករពេលនេះ ហើយក្លិបយក្សរបស់អេស្ប៉ាញមួយនេះ នឹងធ្វើការស្ទាបស្ទង់សិន ថាតើក្លិប Man UTD នឹងអាចបើកសិទ្ធិឱ្យ Rashford ចាកចេញឬទេ?

កីឡាករ Marcus Rashford
កីឡាករ Marcus Rashford

គួរបញ្ជាក់ឱ្យដឹងថា គោលដៅរបស់ Barcelona នាពេលនេះ គឺកំពុងសម្លឹងរកខ្សែប្រយុទ្ធល្អម្នាក់ ដែលអាចមានអនាគតវែងឆ្ងាយជាមួយ Barcelona និងសម្រាប់ជំនួសតំណែងអាវលេខ “៩” របស់កីឡាករ Luiz Suarez ដែលកំពុងតែមានវ័យ ៣២ឆ្នាំទៅហើយ។ កីឡាករ Marcus Rashford ធ្លាប់បានទាក់ទាញចំណាប់អារម្មណ៍ពីក្លិប Barcelona គួរសម កាលពីវគ្គ ៨ក្រុមចុងក្រោយពានរង្វាន់ UEFA Champions League ហើយគេជឿជាក់ថា Rashford អាចនឹងមានការរីកចម្រើនជាងនេះទៀត ប្រសិនបើចូលរួមក្លិបដទៃដែលមានកម្រិតល្អជាង Manchester United៕

កាសែត Diario Sport
កីឡាករ Marcus Rashford

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]