ខេត្ត​ព្រះ​សីហ​នុ​ ៖ តាមសេចក្តីរាយការណ៍​បឋម​​បាន​ឱ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​​មនុស្ស២នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​ក្រោម​គំនូរ​ឥដ្ឋ និង​ម្នាក់​ផ្សេង​ទៀត​បាន​រង​របួសធ្ងន់​កំពុង​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ បន្ទាប់​ពី​រថយន្ត​ដឹក​ឥដ្ឋ​មួយគ្រឿង​ដាច់​​ហ្វ្រាំង​បាន​បុក​​ជាមួយ​រ៉ឺម៉ក​ម៉ូតូកង់បី​ឥណ្ឌា កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​៧ មិថុនា​ឆ្នាំ ឆ្នាំ​២០១៩​ ត្រង់​ចំណុច​ផ្លូវ​បេតុង ចុះ​ចំណោត​​វត្ត​លើ​ ស្ថិត​ក្នុងភូមិ២ សង្កាត់​លេខ​៤ ក្រុង​ព្រះសីហនុ ​ខេត្ត​ព្រះ​សីហ​នុ​។

តាមសេចក្តីរាយការណ៍​បាន​បន្ត​ថា ​ជនរងគ្រោះដែលស្លាប់ទាំង២នាក់ និង​អ្នករងរបួសធ្ងន់ម្នាក់​ទៀត​ គេ​នៅ​ពុំ​ទាន់​ដឹង​អត្ត​សញ្ញាណ​នៅឡើយ​ទេ​ ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]