ប្រទេសថៃ៖ ប្រាកដជាមានប្រិយមិត្តជាច្រើន ស្គាល់តារាស្រីដែលពោរពេញទៅសមត្ថភាពអ្នកនាង សុខ ចាន់ធីតា ហៅ កា តុ ជាក់ជាមិនខាន ព្រមទាំងទទួលបានប្រជាប្រិយភាពខ្លាំងតាំងពីឆ្នាំ២០០២ មក តារាពហុជំនាញរូបនេះ ពីមួយថ្ងៃទៅមួយថ្ងៃ មានសន្ទុះនៃការគាំទ្រខ្លាំងមែនទែន ទាំងការកាត់សក់ ច្រៀងរាំ ពិធីការិនី រួមទាំងការសម្ដែងកំប្លែង សុទ្ធតែធ្វើយ៉ាងល្អ ។

ជាមួយគ្នានេះដែរ ដោយតារាចម្រៀងសម័យ និងបុរាណ រូបនេះ កំពុងតែទទួលបានការគាំទ្រពីសំណាក់ទស្សនិកជននោះ គេសង្កេតឃើញមានចាប់អារម្មណ៍ខ្លាំងទៅលើរូបភាពសម្រស់របស់អ្នកនាង កា តុ ខ្លាំង។

យ៉ាងណាមិញ កាលពីថ្មីៗនេះ បើតាមបង្ហោះរូបភាពជាច្រើនរបស់ អ្នកនាង សុខ ចាន់ធីតា ហៅ កា តុ នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ខ្លួន ជាមួយនឹងដំណើរកម្សាន្តរបស់ខ្លួន ទៅកាន់ប្រទេសថៃ ជាមួយនឹងក្រុមគ្រួសាររបស់នាង យ៉ាងសប្បាយរីករាយ និងមានសុភមង្គល ក្រោយសម្រាកការងារបានមួយរយៈ។

ក្នុងដំណើរលើកនេះ គេសង្កេតឃើញថា តារាសាច់ចាំ កា តុ មិនមែនដើរលេងជាលក្ខណៈគ្រួសារតូចនោះទេ គឺមានសមាជិកច្រើនបូករួមទាំង លោក ករុណា ពេជ្រ និង លោក សុគន្ធ ថេរ៉ាយុ ផងដែរ៕

កាតុ និងគ្រួសារ
កាតុ និងគ្រួសារ
កាតុ និងគ្រួសារ
កាតុ និងគ្រួសារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កាតុ