ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ ហាងតន្ត្រីទី១នៅក្នុងក្រុងភ្នំពេញ អូលឌី (OLDIES) ដែលនាំមកនូវការប្រគំតន្រ្តីទសវត្សរ៍៦០-៧០ រួមជាមួយនឹងក្រុមឌីជេដ៏ល្បីៗជាច្រើន បានបើកសម្ពាធជាផ្លូវការហើយ ដែលមានការចូលរួម ពីសំណាក់ភ្ញៀវកិត្តិយសជាច្រើន មកភ្លក់នូវអាហារប្លែកៗជាច្រើនមុខ និងមានរសជាតិយ៉ាងឆ្ងាញ់ពិសា។

ទិដ្ឋភាពនៅក្នុង ហាងតន្ត្រី OLDIES ( The Music Bar Oldies)
ទិដ្ឋភាពនៅក្នុង ហាងតន្រ្តី OLDIES ( The Music Bar Oldies)

តាមរយៈកម្មវិធីបើកសម្ពោធដ៏អធិកអធមនេះ ហាងតន្ត្រី OLDIES ( The Music Bar Oldies) ក៏មានកម្មវិធីពិសេសសម្រាប់ភ្ញៀវថ្មីៗដែលចង់ស្គាល់នូវហាងតន្ត្រីដ៏ប្លែកនេះ ក៏មានការបម្រើជូននូវភេសជ្ជៈ ក៏ដូចជាអាហារជាច្រើនមុខដោយឥតគិតថ្លៃ សម្រាប់អ្នកមានសំបុត្រចូលរួមក្នុងរយៈពេល២ថ្ងៃ ពោលគឺថ្ងៃទី៦ និង៧ ខែមិថុនា វេលាម៉ោង៧យប់ ដល់ម៉ោង១០យប់។

អ្វីដែលកាន់តែពិសេសនោះគឺ នៅក្នុងហាងតន្ត្រីថ្មី ដែលបានបង្ហាញខ្លួននៅក្នុងក្រុងភ្នំពេញនេះ ក៏មានអាហារពិសេសៗឆ្ងាញ់ៗ ដែលធ្វើឡើងចេញពីស្នាដៃចុងភៅ មានបទពិសោធន៍នៅក្នុងការចម្អិនបានយ៉ាងល្អ ថែមទាំងមានរសជាតិប្លែកៗឆ្ងាញ់តែម្តង។

ម្ហូបនៅក្នុងហាងតន្ត្រី OLDIES ( The Music Bar Oldies)

មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងនោះក៏មានលក់នូវ សាច់គោញ៉ូសាឡេន និងភីហ្សា ដែលបានធ្វើឡើង និងដុតយ៉ាងពិសេសជាមួយនឹងឡកម្តៅ នាំចូលមកពីប្រទេសអ៊ីតាលី។ ក្រៅពីមានភេសជ្ជៈ និងអាហារដ៏មានរសជាតិឈ្ងុយឆ្ងាញ់ ហាងតន្ត្រី អូលឌី ក៏មាននូវការ៉េមដែលមានរសជាតិយ៉ាងជាប់ចិត្ត ដែលធ្វើឡើងដោយដៃ និងធម្មជាតិពិតៗ។ 

លើសពីនេះទៅទៀត ភ្ញៀវដែលបានមកហាងតន្ត្រី OLDIES ( The Music Bar Oldies) ក៏មានការផ្តល់ជូននូវការលេងភ្លេង កំដរអារម្មណ៍ជាមួយនឹងក្រុមឌីជេដ៏ល្បីៗជាច្រើនរូបមកពីក្រៅប្រទេស បានធ្វើការលេងភ្លេងសម្រាប់ភ្ញៀវទាំងអស់ ដោយក្តីរីករាយ។

ម្ហូបនៅក្នុងហាងតន្ត្រី OLDIES ( The Music Bar Oldies)
ការ៉េមនៅក្នុងហាងតន្ត្រី OLDIES ( The Music Bar Oldies)

ដូច្នោះប្រិយមិត្តទាំងអស់គ្នា បើមិនទាន់មានកន្លែងអង្គុយញុំអាហារស្តាប់ភ្លេងកំដរអារម្មណ៍ ជាមួយនឹងឌីជេដែលមានជំនាញនោះ អាចសាកជាមួយនឹងហាងតន្រ្តី OLDIES ( The Music Bar Oldies)បាន ដែលមិនបរិយាកាសនៃហាងមិនត្រឹមតែល្អ ថែមទាំងមានអាហារឆ្ងាញ់ៗជាមួយនឹងតម្លៃយ៉ាងសមរម្យថែមទៀតផង។

សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងទៅកាន់លេខ០២៣ ៩០១ ៤៤៥ ឬអាស័យដ្ឋាន ផ្ទះលេខ១៣៨ ផ្លូវលេខ៣៦០ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ៕ 

ទិដ្ឋភាពក្នុងហាងតន្ត្រី OLDIES ( The Music Bar Oldies)
ទិដ្ឋភាពក្នុងហាងតន្ត្រី OLDIES ( The Music Bar Oldies)
ទិដ្ឋភាពក្នុងហាងតន្ត្រី OLDIES ( The Music Bar Oldies)
ទិដ្ឋភាពក្នុងហាងតន្ត្រី OLDIES ( The Music Bar Oldies)
ទិដ្ឋភាពក្នុងហាងតន្ត្រី OLDIES ( The Music Bar Oldies)
ទិដ្ឋភាពក្នុងហាងតន្ត្រី OLDIES ( The Music Bar Oldies)
ទិដ្ឋភាពក្នុងហាងតន្ត្រី OLDIES ( The Music Bar Oldies)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]