ហ្វីលីពីន៖ វិស្វករមកពីប្រទេសហ្វីលីពីនម្នាក់បានកែច្នៃសំរាមប្លាស្ទិច ធ្វើជាកៅអីសម្រាប់សិស្សសាលាក្មេងៗ កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងលើអ៊ីនធើណេត។

យោងតាមប្រភពបានឱ្យដឹងថា វិស្វករម្នាក់នេះមានឈ្មោះ Winchester Lemen បានបង្កើតរោងចក្រមួយឈ្មោះ Envirotech Waste Recycling។ នៅថ្ងៃមួយមានភ្ញៀវម្នាក់ បានមកដល់រោងចក្រគាត់ដើម្បីឱ្យគាត់កែច្នៃសំរាមប្តាស្ទិច ដើម្បីធ្វើជាកៅអី។ មានអីគាត់ក៏យល់ព្រមនឹងសំណើរមួយនេះ ហើយបានបង្កើតកៅអីចេញពីសំរាមប្លាស្ទិចជាច្រើន។

ក្រោយមកមនុស្សម្នាក៏ចាប់ផ្តើមស្គាល់គាត់ជាហូហែមក។ បន្ថែមពីនេះទៀត អភិបាលក្រុងក៏បានបង្កើតគម្រោងមួយឈ្មោះ «Green Fund» ក្នុងការទិញគ្រឿងសង្ហារឹមកែច្នៃទាំងនេះសម្រាប់សិស្សសាលារដ្ឋផងដែរ។

យោងតាមសម្តីរបស់លោក Lemen បានឱ្យដឹងថា យើងមិនត្រឹមតែជួយបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែយើងថែមទាំងបានបង្កើតការងារសម្រាប់មនុស្សធ្វើផងដែរ។

លោកបាននិយាយបន្ថែមទៀតថា គ្រឿងសង្ហារឹមទាំងនេះអាចប្រើប្រាស់បានយូរណាស់។ ដូច្នេះលោកអ្នកមិនចាំបាច់ត្រូវបារម្ភក្នុងការផ្លាស់ប្តូរវានោះទេ។

ចុងក្រោយលោកបានបន្ថែមទៀតថា លោកពិតជាមានអារម្មណ៍សប្បាយរីករាយណាស់ ដែលស្នាដៃរបស់លោកត្រូវបានប្រើប្រាស់នៅតាមសាលារដ្ឋក្នុងប្រទេសហ្វីលីពីន ហើយលោកក៏មានក្តីអំណរក្នុងការចូលរួមចំណែកជួយដល់បរិស្ថានផងដែរ៕

តុកៅអីកែច្នៃចេញពីសំរាមប្លាស្ទិច
លោក Winchester Lemen
តុកៅអីកែច្នៃចេញពីសំរាមប្លាស្ទិច
លោក Winchester Lemen

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]