ភ្នំពេញ៖ ក្រុមហ៊ុន Pernod Ricard ជាក្រុមហ៊ុនស្រាលំដាប់ទី២ពិភពលោក បានរៀបចំកម្មវិធីបរិស្ថានមួយដែលហៅថា ទិវាថ្ងៃទំនួលខុសត្រូវ (Responsib’All Day) ដោយកម្មវិធីនេះត្រូវបានប្រព្រឹតិ្តឡើង នៅថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ២០១៩។ 

នៅក្នុងឆ្នាំនេះដែរ ទិវាថ្ងៃទំនួលខុសត្រូវ ត្រូវបានប្រារព្ធឡើងក្រោមប្រធានបទការផលិតនិងប្រើប្រាស់ដោយការទទួលខុសត្រូវ ដោយផ្សារភ្ជាប់គោលការទី១២របស់អង្កការសហប្រជាជាតិដែលហៅថា ការអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលក្នុងនោះមានក្រុមហ៊ុនបុត្រសម័្ពន៨៦ ទូទាំងពិភពលោក ព្រមទាំងបុគ្គលិក ទាំងអស់ប្រមាណជាង ១៩០០០នាក់ ចូលរួមចំណែក និងចែករំលែកចំនេះដឹង បរិស្ថាន ក៏ដូចជាសកម្មភាព និងការងារសង្គមនានា ទៅដល់មូលដ្ឋានសហគមន៏របស់ពួកគេជាដើម។

ការគ្រប់គ្រងសំរាម តាមរយៈធុងសំរាមកែច្នៃ
ការគ្រប់គ្រងសំរាម តាមរយៈធុងសំរាមកែច្នៃ

ទន្ទឹមនឹងនេះនៅប្រទេសកម្ពុជា ក្រុមហ៊ុន Pernod Ricard Cambodge Co Ltd បានរៀបចំសិក្ខាសាលាទិវាថ្ងៃទំនួលខុសត្រូវមួយ ក្រោមប្រធានបទ ការគ្រប់គ្រងសំរាមតាមរយៈធុងសំរាមកែច្នៃ ដែលប្រព្រឹត្តទៅថ្ងៃ ០៦ ខែមិថុនា ឆ្នាំ២០១៩ នៅសណ្ឋាគារRosewood ដោយមានវត្តមាន និងការគាំទ្រពីដៃគូពាណិជ្ជកម្ម ក៏ដូចជាបណ្តាសារព័តមានជាច្រើន។

បន្ថែមទៀតនោះ ទោះបីជាប្រជាជនមានការយល់ដឹងច្រើន ចំពោះបញ្ហាបរិស្ថានប្រៀបធៀបពីឆ្នាំមុនៗ ជាពិសេសការចោលសំរាម ការគ្រប់គ្រង់សំរាម និងការបែងចែកសំរាមជាដើមក៏ដោយ ក៏មានការចោលសំរាមនៅតាមកន្លែងសាធារណមួយចំនួន នៅតែកើតមានឡើង ដូចច្នឹងហើយ យើងត្រូវតែពង្រឹងបន្ថែមនូវចំណេះដឹងបរិស្ថាន ទៅលើបញ្ហាកាកសំណល់ ជាដើមដៅដល់មូលដ្ឋានរបស់យើង។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន Pernod Ricard Cambodge បានសហការជាមួយសិប្បកម្មធុងសំរាមកែច្នៃ (Eco-Bin) ក្នុងការចែកជូនធុងបរិស្ថានចំនួន ៣ប្រភេទ ដោយធុងសំរាមប្រភេទទី១សម្រាប់សំរាម ដបជ័រ និងកំបុ័ង ធុងសំរាមប្រភេទទីពីរសម្រាប់កែវ និងទី៣សម្រាប់សំរាមទូទៅ។

សូមបញ្ជាក់ផងដែរថា ធុងសំរាមបរិស្ថានទាំងនោះ ធ្វើអំពីកង់ឡានចាស់ៗដែលឈប់ប្រើប្រាស់ ហើយយកមកកែច្នៃជាវត្ថុធាតុដើមក្នុងការផលិត។ បន្ថែមទៀតនោះ កុ្រមហ៊ុនបានចែកជូនទៅដល់២០ទីតាំង ដែលជាដៃគូសហការណ៏ពាណិជ្ឋកម្មរបស់ខ្លួននៅក្នុងក្រុងភ្នំពេញ ដែលទីតាំងទាំងនោះសិ្ថតនៅតាមតំបន់ដូចជា ទួលគោក កោះពេជ្រ ផ្សាររាត្រី និងបឹងកេងកងជាដើម។  

ហើយការចែកជូនធុងបរិស្ថាន ក៏ដូចជាសិក្ខាសាលាស្តីពីបរិស្ថាននេះដែរ Pernod Ricard Cambodge សង្ឃឹមយ៉ាងខ្ពស់ថា ប្រជាជនកម្ពុជានឹងយល់ដឹងបន្ថែមមួយកម្រិតទៀតពីចំនេះដឹងបរិស្ថាន ក៏ដូចជាការចូលរួមថែរក្សាបរិស្ថានរបស់យើងទាំងអស់គ្នា ហើយជាពិសេស ក៏លើកទឹកចិត្ត ទៅដល់ការប្រើប្រាស់ផលិតផលកែច្នៃ អោយបានច្រើនបន្ថែមទៀត ស្របតាមគោលការ ការកាត់បន្ថយ ការប្រើប្រាស់ឡើងវិញ និងការកែច្នៃឡើងវិញ។

ការគ្រប់គ្រងសំរាម តាមរយៈធុងសំរាមកែច្នៃ
ការគ្រប់គ្រងសំរាម តាមរយៈធុងសំរាមកែច្នៃ

លោក Marc Rosales នាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Pernod Ricard Cambodge មានប្រសាសន៏ថា៖

«បុគ្គលម្នាក់ៗមិនថាមានតួនាទីជាអី្វ គឺអាចរួមចំណែកជាវិជ្ជមានចំពោះការកាត់បន្ថយប្រើប្រាស់វត្ថុធាតុដើម និងជំរុញការកែច្នៃ។ ជាមធ្យមកាកសំណល់នៅទូទាំងពិភពលោក ០,៧៤ គីឡូក្រាមមកពីការប្រើប្រាស់របស់បុគ្គលម្នាក់ៗក្នុងមួយថ្ងៃ ហើយប្រទេសខ្លះមានទៅដល់ ៤គីឡូក្រាមពីការប្រើប្រាស់របស់មនុស្សម្នាក់ក្នុងមួយថ្ងៃ។ ចុះបើយើងស្រមៃថាមានអី្វកើតឡើងចំពោះកាកសំណល់ចំនួន ២៧០ គីឡូក្រាមក្នុងមួយឆ្នាំវិញ? ដូចេ្នះយើងអាចរួមគ្នាជាធ្លុះមួយបាន ប្រសិនបើយើងចែករំលែកចំណេះដឹងទៅកាន់មិត្តភកិ្ត ក្រុមគ្រួសារ និងបណ្តាញសង្គមរបស់យើងឱ្យមានផ្នត់គំនិតប្រកបដោយនិរន្តរភាព»។
លោក Marc Rosales នាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Pernod Ricard Cambodge

លោក Alexandre RICARD ដែលជាប្រធាន និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Pernod Ricard ប្រចាំនៅ ការិយាល័យកណ្តាលរបស់ក្រុមហ៊ុន Pernod Ricard នៅទីក្រុងប៉ារីសប្រទេសបារាំងបាននិយាយថា៖

«យើងមានបុគ្គលិកចំនួន ១៩០០០ នាក់ ដែលជាអ្នកគាំទ្រយ៉ាងស្មោះស្ម័គ្រ និងជាភ្ញៀវកិត្តិយសនៅលើភពផែនដីរបស់យើង។ ការចែករំលែកដ៏មានតម្លៃ ការគោរពសិទ្ធិរស់នៅ និងការលើកកម្ពស់ការប្រើប្រាស់ដោយទំនួលខុសត្រូវ នេះជាលក្ខខណ្ឌទាំងអស់ដែលប្រកបដោយចីរភាព។ ម្សិលមិញ ថ្ងៃនេះ និងថ្ងៃស្អែក យើងនឹងបង្កើតនិរន្តរភាពរយៈពេលវែង »។
ការគ្រប់គ្រងសំរាម តាមរយៈធុងសំរាមកែច្នៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]