ព្រៃវែង ៖ បើនិយាយពីខេត្ត​ព្រៃវែង​ មិនខ្វះកន្លែងដើរកម្សាន្តឡើយ មានដូចជា ​​តំបន់​​​ទេសចរណ៍​វប្បធម៌​ តំបន់​ទេសចរណ៍​ធម្មជាតិ និង តំបន់​ទេសចរណ៍​​កែច្នៃ មួយ​ចំនួន​ដែល​អាច​ទាក់ទាញ​ភ្ញៀវ​ក្នុង​ស្រុក ភ្ញៀវ​មក​ពី​ខេត្ត​ក្រុង​ផ្សេងៗ​ និង ភ្ញៀវ​​ទេសចរ​បរទេស។

ខាង​ក្រោម​នេះ ​គឺ​ជា​តំបន់​ទេសចរណ៍​មួយចំនួន ​ដែលកំំពុងតែទាក់ទាញភ្ញៀវ​​​ទេសចរ​​ជាតិ​ និង ​អន្តរជាតិ​​អាច​មក​​​ទស្សនា​​កម្សាន្ត ៖

១. រមណីយដ្ឋានបាភ្នំ

រមណីយដ្ឋានបាភ្នំ មានភ្នំ ៤ នៅផ្តុំគ្នាដែលរួមមាន ភ្នំសំពៅ ភ្នំល្អាង ភ្នំធំ និងភ្នំបញ្ជារ។ បាភ្នំ ជាអតីតរាជធានីចាស់ឈ្មោះថា «នគរភ្នំ» ស្ថិតនៅក្បែរភ្នំទាំងឡាយក្នុងស្រុកបាភ្នំ ដែលបច្ចុប្បន្ននៅបន្សល់ស្នាមខ្លះៗប៉ុណ្ណោះ ដូចជាប្រាសាទបុរាណមួយឈ្មោះថា ប្រាសាទច័ន្ទ ស្ថិតនៅចំពីមុខវត្តវិហារគុកក្បែរជើងភ្នំសំពៅ ក្នុងឃុំជើងភ្នំ។ បាភ្នំមានទេសភាពល្អ និងមានផ្ទាំងថ្ម រូងថ្មធំៗ ដែលជាដែនជម្រកសត្វព្រៃមួយចំនួនលាក់ខ្លួនបាន ហើយនៅជើងភ្នំមានវត្តឈ្មោះថា «វត្តភ្នំ» ឬ «វត្តបាភ្នំ» និងស្រះទឹកធំមួយនៅភាគខាងកើត។

រមណីយដ្ឋានបាភ្នំ

២. កន្លែងកម្សាន្តពិសេសផ្សេងៗ

- ទំនប់​ស្នេហ៍

ទំនប់​ស្នេហ៍

- មជ្ឈមណ្ឌល​ភ្ញាស់​កូន​ត្រីពូជ​ភូមិ​បាទីស្ថិតនៅក្នុងឃុំ​ពាមរក៍​ ស្រុក​ពាមរក៍

- វាល​ចុង​ប៉ម : ភូមិ​លេខ​១ ឃុំ​កំពង់លាវ ស្រុក​កំពង់​លាវ ។

វាល​ចុង​ប៉ម

- ប្រាសាទព្រៃដើមស្រុក : ឃុំ​ព្រៃ​ទទឹង ឃុំ​ព្រៃ​ចង្ក្រាន ស្រុក​ស៊ីធរ​កណ្តាល ។

ប្រាសាទព្រៃដើមស្រុក

៣. ស្ពាន​ត្សឹបាសា (ស្ពានអ្នកលឿង) ស្ពាននេះ​គឺជាស្ពាន​ដែល​វែង​បំផុត​នៅ​កម្ពុជា មាន​ប្រវែង​សរុប ២២១៥​ម៉ែត្រ និង​ដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់​កាល​ពី​ថ្ងៃ​ទី០៦ ខែ​មេសា ឆ្នាំ​២០១៥ កន្លង​ទៅ។ ស្ពាននេះក៏ជាស្ពានដែលមានទេសភាពថ្ងៃររៀបលិចដ៏ស្រស់ស្អាត ​ដែលអ្នកទេសចរនាំគ្នាដើរលេងថតរូបកម្សាន្តផងដែរ។

ស្ពាន​ត្សឹបាសា (ស្ពានអ្នកលឿង)

៤. ការប្រគំតន្ត្រីខ្នាតយក្ស

ពិតជាពិសេស ​ខេត្តព្រៃវែង នឹងមានការរៀបចំការប្រគំតន្ត្រីខ្នាតយក្ស ដើម្បីអបអរអបអរសារទរស្រាបៀរ

GANZBERG ទទួលបានកំណត់ត្រាថ្មី ជោគជ័យថ្មី សមិទិ្ធផលថ្មី មេដាយមាសកម្រិតពិភពលោក ៣ឆ្នាំផ្ទួនៗ

២០១៧ ២០១៨ ២០១៩ និងឈ្នះពានរង្វាន់ស្រាបៀរគុណភាពខ្ពស់បំផុតលំដាប់អន្តរជាតិពី Monde selection

ដែលប្រព្រឹត្តិឡើងនៅ ដីឡូត៍ជាប់ផ្លូវជាតិលេខ១១ខាងជើងរង្វង់មូលអន្ទរចំងាយ១០០ម៉ែត្រស្រុកស្វាយអន្ទរ នៅថ្ងៃទី ០៨

និង ទី ០៩ ​ខែមិថុនា ឆ្នាំ ២០១៩។

គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ការប្រគំតន្ត្រីអបអរដ៏ពិសេសនេះ នឹងធ្វើឡើងចំនួន ៧ទីតាំង និង ៥ទីរួមខេត្តធំៗ

ដូចជា៖

- សម្រាប់ថ្ងៃទី ២៤ និង ២៥ ខែឧសភា ឆ្នាំ ២០១៩ ធ្វើឡើងនៅក្នុងខេត្ត ព្រះសីហនុ ឆ្នេរអូរឈើទាល

- សម្រាប់ថ្ងៃទី ៣១ ខែឧសភា និង ០១ ខែមិថុនា ឆ្នាំ ២០១៩ ធ្វើឡើងនៅក្នុងខេត្ត តាកែវ

- សម្រាប់ថ្ងៃទី ០៨ និង ០៩ ខែមិថុនា ឆ្នាំ ២០១៩ ធ្វើឡើងនៅក្នុងខេត្ត ព្រៃវែង

- សម្រាប់ថ្ងៃទី ១៤ និង ១៥ ខែមិថុនា ឆ្នាំ ២០១៩ ធ្វើឡើងនៅក្នុងខេត្ត ពោធិ៍សាត់

- សម្រាប់ថ្ងៃទី ២១ និង ២២ ខែមិថុនា ឆ្នាំ ២០១៩ ធ្វើឡើងនៅប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

- សម្រាប់ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០១៩ ធ្វើឡើងនៅ ដឺ ព្រមៀ សេន ធ័រ សែនសុខ ភ្នំពេញ

- សម្រាប់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០១៩ ធ្វើឡើងនៅមុខសាលមហោស្រពកោះពេជ្រ ភ្នំពេញ។

សូមចូលរួមអបអរសារទរ ស្រាបៀរហ្គេនស៍បឺគ ឈ្នះមេដាយមាសកម្រិតពិភពលោក ៣ឆ្នាំផ្ទួនៗ ២០១៧ ២០១៨

២០១៩ និងឈ្នះពានរង្វាន់ស្រាបៀរគុណភាពខ្ពស់បំផុតលំដាប់អន្តរជាតិពី Monde selection៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]