កូរ៉េខាងត្បូង ៖ ជាការពិតណាស់ នៅក្នុងវិស័យសិល្បៈកូរ៉េ អ្នកណាៗក៏ដឹងថា Yunho សមាជិកក្រុម TVXQ និងតារាស្រីល្បីឈ្មោះ BoA ដែលត្រូវគេដាក់ងារថា ជារាជិនី Kpop ប្រចាំផលិតកម្ម SM ពួកគេមានទំនាក់ទំនងល្អជាមួយគ្នាយ៉ាងខ្លាំង ប៉ុន្តែបែរជាមិនធ្លាប់ប្រកាសទាក់ទងគ្នា ក្នុងន័យស្នេហាឡើយ។

យ៉ាងណាមិញ ទោះបីជាពេលវេលាកន្លងទៅយូរប៉ុណ្ណា អ្នកគាំទ្រនៅតែមើលឃើញ ពីភាពសាកសម យ៉ាងឥតខ្ចោះរបស់ពួកគេទាំងពីរ។

បើនិយាយពីកេរ្តិ៍ឈ្មោះ TVXQ ត្រូវបានគេទទួលស្គាល់ថា ជាក្រុមចម្រៀងប្រុសដ៏ល្បីល្បាញ និងជាគ្រាប់ពេជ្ររបស់ ផលិតកម្ម SM តាំងពីបង្ហាញខ្លួនដំបូងៗមកម៉្លេះ។ ចំណែកឯ BoA គឺជារាជិនី Kpop ជាយូរមកហើយ។ នាងមិនត្រឹមតែ មានសម្រស់ស្រស់ស្អាត ប៉ុណ្ណោះទេ ទេពកោសល្យរបស់នាង គឺស្ថិតនៅលំដាប់កំពូលថែមទៀតផង រហូតមកដល់បច្ចុប្បន្ន នៅមិនទាន់មានតារាស្រីទោលរូបណា អាចជំនួសតំណែងនាងបានឡើយ។

គួរបញ្ជាក់ផងដែរថា មួយរយៈពេលចុងក្រោយនេះ អ្នកគាំទ្រមិនបានឃើញ ពួកគេទាំងពីរ បង្ហាញសកម្មភាពអ្វី ជាមួយគ្នាសោះឡើយ ព្រោះតែម្នាក់ៗសុទ្ធតែមមាញឹក ជាមួយនឹងការបញ្ចេញបទចម្រៀងថ្មី រៀងៗខ្លួន។ ដូច្នេះហើយទើបធ្វើឲ្យ មានការភ្ញាក់ផ្អើលខ្លាំង នៅពេលដែលសុខៗ ពួកគេក៏បង្ហាញខ្លួនជាមួយគ្នាក្នុងកម្មវិធី I Live Alone របស់ប៉ុស្តិ៍ទូរទស្សន៍ MBC។

ការត្រលប់មកបង្ហាញភាពស្និទស្នាល ជាមួយគ្នាលើកនេះ កាន់តែពិសេស ដល់ថ្នាក់ធ្វើឲ្យហ្វេនអត់ទ្រាំ មិនរំភើបចិត្តមិនបាន ជាពិសេសនោះគឺ ហ្វេនៗដែលតែងតែចាប់គូពួកគេតែម្ដង៕

ចង់ដឹងថា តើពេលថតកម្មវិធីថ្មីនេះ ពួកគេមានភាពស្និទ្ធស្នាលគ្នាកម្រិតណានោះ?

ទស្សនារូបភាពខាងក្រោម ៖ 

រូបភាព Yunho និង BoA
រូបភាព Yunho និង BoA
រូបភាព Yunho និង BoA
រូបភាព Yunho និង BoA
រូបភាព Yunho និង BoA
រូបភាព Yunho និង BoA

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]