អេស្ប៉ាញ៖ មិនមែនតែនៅឈុតធំ FC Barcelona ប៉ុណ្ណោះទេ ដែលមានការនាំចូលកីឡាករច្រើននារដូវក្តៅនេះ។ ដោយឡែក ចំពោះឈុតយុវជន Barcelona (B) វិញ ក៏កំពុងមានការប្រជែងយកយុវជនថ្មីសម្រាប់ក្លិប ដោយត្រូវប្រជែងជាមួយក្លិប Real Madrid សម្រាប់កីឡាករ Andres Martin របស់ក្លិប Cordoba ខណៈដែលតម្លៃខ្លួនរបស់កីឡាកររូបនេះ ត្រូវបានគេប៉ាន់ស្មានថា ប្រហែលជាខ្ទង់ ៤លានអឺរ៉ូ។ 

កីឡាករ Andres Martin
កីឡាករ Andres Martin

គួរឱ្យដឹងថា ក្លិប Real Madrid ក៏បានប្រជែងទៅលើការចុះកិច្ចសន្យានាំយកកីឡាកររូបនេះដែរ ប៉ុន្តែចំពោះតម្លៃខ្លួន ៤លានអឺរ៉ូនេះ បានធ្វើឱ្យ Real មានការរារែក ស្របពេលដែល Barcelona ចូលមកចែចូវកីឡាកររូបនេះដូចគ្នា។ ក្លិប Cordoba កំពុងនៅលីគទី ២ របស់អេស្ប៉ាញដែលកំពុងជួបបញ្ហាហិរញ្ញវត្ថុដែរនោះ ទំនងជានឹងអាចលក់កីឡាកររូបនេះឱ្យទៅ Barcelona ពិតមែន ប្រសិនបើ Barca ហ៊ានឱ្យតម្លៃតាមការស្នើសុំ។

កីឡាករវ័យ ១៩ឆ្នាំរូបនេះ អាចលេងបានដោយទំនុកចិត្ត មិនថាជាតំបន់បម្រើកណ្តាល ឬបម្រើស្លាបនោះទេ។ ប្រសិនបើរូបគេនឹងត្រូវផ្ទេរមកកាន់ Barcelona ពិតមែន នោះគេនឹងត្រូវចូលរួមជាមួយឈុត Barcelona B យ៉ាងហោចណាស់ ១២ខែសិន មុននឹងមានឱកាសមកកាន់ឈុតធំ៕ 

កីឡាករ Andres Martin
កីឡាករ Andres Martin

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]