ភ្នំពេញ៖ អាចនិយាយបានតារាសម្ដែងស្រីដ៏មានប្រជាប្រិយក្នុងវិថីសិល្បៈ អ្នកនាង គង់ ចាន់ស្រីមុំ ហាក់បីជាទទួលបាន ការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជនដដែល នាពេលបច្ចុប្បន្ននេះ បើទោះបីជា ខ្លួន រៀបការរួចនិងមានកូនមួយក៏ពិតមែន នៅតែមានការពេញនិយម ពីសំណាក់មិត្តៗយុវវ័យមិនណយនោះទេ។

ជាមួយគ្នានេះដែរ តារាសម្ដែងស្រីដ៏មានប្រិយភាពវ័ក្មេងអ្នកនាង គង់ ចាន់ស្រីមុំ រូបនេះតែងតែ ធ្វើឲ្យបណ្ដាអ្នកគាំទ្ររបស់ នាង ទទួលបានអារម្មណ៍សប្បាយរីករាយជាមួយនឹងសមត្ថភាពរបស់នាង ក្នុងការសម្ដែង ។

ទន្ទឹមនឹងនេះដែរ តារាសម្ដែងស្រីកូនមួយរូបនេះ ដូចឡើងកូដខ្លាំងមែនទែន នា​មួយរយៈចុងក្រោយនេះ ទាំងវិស័យសិល្បៈ និងការរកស៊ីផ្ទាល់ខ្លួន និងរូបសម្រស់ គួរឲ្យកត់សម្គាល់តែម្ដង។

ជាក់ស្ដែង នៅមុននេះបន្ដិច បើតាមការបង្ហោះរូបភាពជាច្រើននៅលើគណនី ហ្វេសប៊ុកផ្លូវការរបស់ខ្លួន ធ្វើបណ្ដាអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាមួយនឹងម៉ូតសម្លៀកបំពាក់ថ្មីរបស់នាង ក្នុងឈុតប្រពៃណី។

លើសពីនេះទៅទៀត អ្វីដែលមានការចាប់អារម្មណ៍ខ្លាំងទៅលើម៉ូតថ្មីរបស់ អ្នកនាង គង់ ចាន់ស្រីមុំ គឺមើលទៅមានភាពស្រស់ស្អាតខ្លាំង មែនទែនជាមួយឈុតសម្លៀកបំពាក់រៀបការ បែបប្រពៃណី សមជានារីខ្មែរមែនទែន ក្រោយពីបានឃើញបែបនេះ អាចធ្វើឲ្យបណ្ដាអ្នកគាំទ្រមិនតិចនោះទេ លាន់មាត់សរសើរទៅនាង គ្រប់គ្នាតែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖
ប្រភពរូបភាព S Picture 

អ្នកនាង គង់ ចាន់ស្រីមុំ
អ្នកនាង គង់ ចាន់ស្រីមុំ
អ្នកនាង គង់ ចាន់ស្រីមុំ
អ្នកនាង គង់ ចាន់ស្រីមុំ
អ្នកនាង គង់ ចាន់ស្រីមុំ
អ្នកនាង គង់ ចាន់ស្រីមុំ
អ្នកនាង គង់ ចាន់ស្រីមុំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ ចាន់ស្រីមុំ