កូរ៉េខាងត្បូង៖ កញ្ញា ប៊ី សុធារី ដែលជាអតីតបវរកញ្ញាកម្ពុជា ប្រចាំឆ្នាំ២០១៧ បានសាងកេរ្តិ៍ឈ្មោះ ល្បីល្បាញ តាមរយៈសម្រស់ដ៏ស្រស់ស្អាត និងរូបរាងកាយដ៏ស្រឡូន របស់នាងផងដែរ។

ជាទូទៅ គេតែងឃើញ វត្តមានរបស់ តារារូបនេះ ថតម៉ូដ តំណាងឲ្យ ផលិតផលជាច្រើន ព្រមទាំងត្រូវ អញ្ជើញទៅ តាមបណ្ដាប្រទេសនានា ដើម្បីជាតំណាងឲ្យប្រទេសកម្ពុជា ទៀតផង។ជាក់ស្ដែង កាលពីម្សិលមិញ ប៊ី សុធារី បានធ្វើដំណើរទៅប្រទេសកូរ៉េ អមដោយវត្តមាន របស់អតីតបវរកញ្ញា ចក្រវាលកម្ពុជាប្រចាំឆ្នាំ២០១៦ អ្នកនាង សូរ្យ អេនណា ថែមផងដែរ។

គួរបញ្ជាក់ថា តារាស្រីស្អាតរូបនេះ ទៅកាន់ប្រទេសកូរ៉េ ដើម្បីចូលរួមក្នុងកម្មវិធី ប្រកួតប្រជែងដ៏ធំមួយ« Asia Model Festival Award»ប្រចាំឆ្នាំ២០១៩។ តាមរយៈគណនីអ៊ីនស្ដារក្រាមរបស់ ប៊ី សុធារី បានបង្ហោះរូបភាព ប៉ុន្មានសន្លឹក បង្ហាញពីសកម្មភាពនៅទីនោះ ព្រមទាំង បានធ្វើឲ្យមហាជន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង តាមរយៈស្ទាយ៍តុបតែងខ្លួនដ៏ស្អាត និងគួរឲ្យចាប់អារម្មណ៍។

ក្នុងពេលនោះដែរ សុធារី បានតុបតែងខ្លួន ក្នុងឈុតរ៉ូបវែង ពណ៌ស មានលក្ខណៈស៊ិចស៊ី តែពោរពេញដោយភាពថ្លៃថ្នូរ  អមដោយការការផាត់មុខ បែបធម្មតាៗទៀតនោះ គឺមើលទៅមានលក្ខណៈស្រស់ស្អាត ប្លែក មើលសឹងតែ មិនស្គាល់តែម្ដង៕ 

ប៊ី សុធារី ពេលទៅប្រទេសកូរ៉េ
ប៊ី សុធារី ពេលទៅប្រទេសកូរ៉េ
ប៊ី សុធារី ពេលទៅប្រទេសកូរ៉េ
ប៊ី សុធារី ពេលទៅប្រទេសកូរ៉េ
ប៊ី សុធារី
ប៊ី សុធារី
ប៊ី សុធារី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៊ី សុធារី