អាមេរិក៖ សហគ្រិនវ័យក្មេងម្នាក់ បានឈ្នះការដេញថ្លៃក្នុងកម្មវិធីសប្បុរសធម៌មួយ ដោយចំណាយទឹកប្រាក់អស់ប្រមាណ ៤,៥៧លានដុល្លារ ដើម្បីមានឱកាសបានហូបអាហារថ្ងៃត្រង់ជាមួយនឹងមហាសេដ្ឋី Warren Buffett

យោងតាមប្រភពបានឱ្យដឹងថា សហគ្រិនវ័យក្មេងរូបនេះមានឈ្មោះ Justin Sun អាយុ ២៨ឆ្នាំ ជនជាតិចិនគឺជាសហគ្រិន Cryptocurrency Tronix។

បន្ថែមពីនេះទៀត លោកក៏បានអញ្ចើញអ្នកដឹកនាំ Blockchain ធំៗមួយចំនួនមកហូបអាហារថ្ងៃត្រង់ជាមួយនឹងមហាសេដ្ឋី Warren Buffett ដើម្បីជជែកគ្នាក្នុងការវិនិយោគផ្សេងៗផងដែរ។

គួរឱ្យដឹងផងដែរថា Cryptocurrency គឺជារូបិយបណ្ណឌីជីថលដែលត្រូវបានបង្កើតឡើងសម្រាប់ជាមធ្យោបាយនៃការដោះដូរ ឬទូទាត់នានា។

យ៉ាងណាមិញ លោក Justin Sun អាចអញ្ចើញមនុស្សចំនួន ៧នាក់ទៀតមកហូបអាហារជាមួយនឹងមហាសេដ្ឋី Warren Buffett ក្នុងភោជនីយដ្ឋាន Smith & Wollensky Steakhouses នៅក្នុងទីក្រុងញូវយ៉កនាពេលខាងមុខនេះ៕

សារ Justin Sun រៀបរាប់លើ Twitter
មហាសេដ្ឋី Warren Buffett

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]