កូរ៉េខាងត្បូង៖ កាលពីព្រឹកព្រលឹមថ្ងៃទី៦ ខែឧសភានេះ ស្រីស្អាតទាំង៤របស់ក្រុម Blackpink បានបង្ហាញវត្តមាននៅព្រលានយន្តហោះអន្តរជាតិ Incheon ដើម្បីធ្វើដំណើរទៅកាន់ប្រទេសហ្វីលីពីន ចូលរួមកម្មវិធីជំនួបអ្នកគាំទ្ររបស់ប៊្រេនល្បីឈ្មោះមួយ។

មិនខុសពីសព្វមួយដង សម្រស់របស់តារាស្រីទាំង៤ដួង តែងតែទាក់ទាញក្រសែភ្នែកអ្នកគាំទ្រ ក៏ដូចជាមហាជនគ្រប់គ្នា ជាមួយនឹងស្ទាយ៍តុបតែងខ្លួន រួមជាមួយនឹងសម្រស់ធម្មជាតិរបស់ពួកគេនៅខាងក្រៅផងដែរ។

ជាក់ស្តែងកាលពីព្រឹកមិញនេះផងដែរ គេសង្កេតឃើញថា តារាស្រីទាំង៤ដួងនេះ សុទ្ធសឹងតែលេងម៉ូតសម្លៀកបំពាក់ផ្សេងៗពីគ្នា ដោយក្នុងនោះ Jennie បានពាក់នូវអាវយឺតដៃវែងឆ្នូតសខ្មៅពាក់កណ្តាលខ្លួន បញ្ចេញសាច់ក្បាលពោះ ជាមួយនឹងខោខូវប៊យរលុងជើងវែងផងដែរ។ ចំណែកឯ Jisoo ឯណេះវិញ ក៏បានពាក់នូវអាវយឺតកឌុបពណ៌សាច់ ជាមួយនឹងខោខូវប៊ុយរលុងដូចគ្នា ប៉ុន្តែនាងបានលេងម៉ូតសក់ថ្មី ដោយបានកាត់ម៉ូតសក់សេះផងដែរ។

ដោយឡែក ឯខាង Maknae Line ឯនេះវិញ Rose បានស្លៀកនូវឈុតសខ្លីត្រឹមពាក់កណ្តាលភ្លៅ អាវដៃវែងសំយេះស្មា ដែលផ្ទុយស្រឡះពី Lisa ដែលនាងបានលេងឈុត បែបខោខូវប៊យអៀមមានអាវយឺតពណ៌បៃតងពីក្នុង យ៉ាងប្លែកភ្នែកតែម្តង។

យ៉ាងណាមិញ សម្រស់របស់តារាស្រីទាំង៤នេះ ធ្វើឲ្យមហាជនគ្រប់គ្នា មិនអាចដកក្រសែភ្នែកពីពួកគេបានឡើយ ហើយបើយោងតាមការរាយការណ៍បានឲ្យដឹងថា ពេលនេះស្រីស្រស់ក្រុម Blackpink មួយនេះ បានធ្វើដំណើរទៅដល់ប្រទេសហ្វីលីពីន ដោយសុវត្ថិភាពហើយ៕

Jisoo និង Jennie នៅព្រលានយន្តហោះ Incheon
Jisoo និង Jennie នៅព្រលានយន្តហោះ Incheon
Jennie នៅព្រលានយន្តហោះ Incheon
Jisoo និង Jennie នៅព្រលានយន្តហោះ Incheon
Jisoo និង Jennie នៅព្រលានយន្តហោះ Incheon
Rose និង Lisa នៅព្រលានយន្តហោះ Incheon
Rose និង Lisa នៅព្រលានយន្តហោះ Incheon
Jisoo នៅព្រលានយន្តហោះ Incheon
Jisoo និង Jennie នៅព្រលានយន្តហោះ Incheon
Jisoo និង Jennie នៅព្រលានយន្តហោះ Incheon
Lisa នៅព្រលានយន្តហោះ Incheon
Rose និង Lisa នៅព្រលានយន្តហោះ Incheon
Rose និង Lisa នៅព្រលានយន្តហោះ Incheon

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]