បរទេស៖ ក្លិបធំៗដែលមានភាគរយខ្ពស់ក្នុងការប្រជែងយកកីឡាករ Matthijs de Ligt នាពេលនេះ គឺនៅសល់តែពីរក្លិបប៉ុណ្ណោះ ខណៈដែលការសម្រេចចិត្តរបស់កីឡាករ Ajax រូបនេះ នឹងកើតឡើងក្នុងពេលឆាប់ៗនេះ។ គួរឱ្យដឹងថា De Ligt ធ្លាប់ត្រូវបានពិចារណាក្នុងការទិញយកដោយក្លិបធំៗដូចជា Barcelona , Paris Saint-Germain , Manchester United និង Liverpool ជាដើម ខណៈដែលបច្ចុប្បន្នក្លិបអង់គ្លេសទាំងពីរ ត្រូវបានគេរាយការណ៍ថាមិនស្ថិតក្នុងការសម្រេចចិត្តរបស់ De Ligt ទៀតឡើយ។

កីឡាករ Matthijs de Ligt
កីឡាករ Matthijs de Ligt

គួរបញ្ជាក់ថា De Ligt គឺជាគោលដៅរយៈពេលយូរមកហើយរបស់ Barcelona ដែលក្លិបប៉ងចង់បាន ក្រោយការចុះកិច្ចសន្យាដោយជោគជ័យលើ Frenkie De Jong ហើយក្លិបអេស្ប៉ាញនេះជឿជាក់ថា De Ligt ក៏មានបំណងផ្លាស់មកតាមមិត្តរួមក្រុមរបស់គេដែរ។ ប៉ុន្តែយ៉ាងណាមិញភ្នាក់ងាររបស់ De Ligt មានបំណងចង់បានប្រាក់ឈ្នួលខ្ពស់ ដែលធ្វើឱ្យ PSG ក្លាយជាក្លិបដែលមានអាទិភាពលើការចំណាយដើម្បីនាំយក De Ligt មកកាន់ទឹកដីបារាំង៕

យ៉ាងណាក្តី យើងនឹងរង់ចាំមើលទាំងអស់គ្នា! តើរវាង Barcelona និង PSG ក្លិបមួយណាដែលនឹងអាចឆក់បាន De Ligt នាពេលខាងមុខ?? 

កីឡាករ Matthijs de Ligt
កីឡាករ Matthijs de Ligt

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]