ភ្នំពេញ៖ កាលពីថ្ងៃទី៣ ខែមិថុនាកន្លងទៅថ្មីៗនេះ ក្រុមហ៊ុនម៉ូតូកង់បីដ៏ល្បីឈ្មោះម៉ាក TVS បានចាប់រង្វាន់ជូនអតិថិជនរបស់ខ្លួនដែលបានជាវនូវម៉ូតូកង់បីម៉ាក TVS ដើម្បីស្វែងរកអ្នកឈ្នះរង្វាន់ប្រចាំខែ ដែលរួមមានម៉ូតូកង់បីម៉ាក TVS King Deluxe ស៊េរីឆ្នាំ២០១៩ ចំនួន ២ រង្វាន់ ទូរស័ព្ទដៃស្មាតហ្វូនចំនួន ៣ រង្វាន់ និងរង្វាន់ប្រេងម៉ាស៊ីន Motul ជាច្រើនរង្វាន់ទៀត។

រង្វាន់ប្រចាំខែពីក្រុមហ៊ុន TVS

ក្នុងនោះដែរ សម្រាប់រង្វាន់ធំប្រចាំខែដែលជាម៉ូតូកង់បីម៉ាក TVS ចំនួន២រង្វាន់ ត្រូវចាប់បានទៅលើអតិថិតជនឈ្មោះ ឡៅ វឿន មកពីក្រុងតាខ្មៅ ដែលមានសន្លឹកឆ្នោតលេខ ០០១០៦៨ និងអតិថិជនមួយរូបទៀត មានឈ្មោះថា សួន ដារ៉ា មកពីភ្នំពេញ ដែលមានសន្លឹកឆ្នោតលេខ ០០១២១៩។

យ៉ាងណាមិញ ចំពោះអតិថិជនដែលបានឈ្នះរង្វាន់ធំ ក៏ដូចជារង្វាន់ទូរស័ព្ទដៃ និងរង្វាន់ប្រេងម៉ាស៊ីន បានអញ្ជើញមកទទួលរង្វាន់ផ្ទាល់ និងមានការថតរូបអនុស្សាវរីយ៍ កាលពីថ្ងៃទី ៥ ខែមិថុនា ម្សិលមិញនេះ នៅទីតាំងក្រុមហ៊ុន TVS ជាមួយទឹកមុខញញឹម និងរំភើបចិត្តផងដែរ។

គូរបញ្ជាក់ដែរថា សម្រាប់ការចាប់រង្វាន់លើកនេះ គឺជាការចាប់រង្វាន់លើកទី១ប្រចាំខែ សម្រាប់អតិថិជនដែលបានជាវនូវម៉ូតូកង់បីម៉ាក TVS King Deluxe ស៊េរីឆ្នាំ២០១៩ ពីក្រុមហ៊ុន TVS។ ហើយរាល់ការចាប់រង្វាន់សម្រាប់អតិថិជន គឺមានភាពសុក្រិតនិងយុត្តិធម៌ជាទីបំផុត។

ម៉្យាងវិញទៀត ចំពោះអតិថិជនដែលមិនទាន់ឈ្នះរង្វាន់ប្រចាំខែនេះ សូមកុំទាន់អស់សង្ឃឹម ព្រោះសន្លឹកឆ្នោតរបស់អតិថិជនទាំងអស់ ដែលមិនទាន់ឈ្នះនឹងត្រូវចាប់រង្វាន់ម្តងទៀត នៅបំណាច់ឆ្នាំដែលមានរង្វាន់ធំជារថយន្តដ៏ទំនើប Toyata Hilux Revo 2019 ម៉ូតូកង់បី TVS King Deluxe ស៊េរីឆ្នាំ ២០១៩ ទឹកប្រាក់សុទ្ធរហូតដល់ ១០០០ ដូល្លារ ទូរស័ព្ទដៃស្មានហ្វូន និងរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ទៀត៕ 

ការចាប់រង្វាន់ប្រចាំខែពីក្រុមហ៊ុន TVS
អ្នកឈ្នះរង្វាន់ប្រចាំខែពីក្រុមហ៊ុន TVS
អ្នកឈ្នះរង្វាន់ប្រចាំខែពីក្រុមហ៊ុន TVS
អ្នកឈ្នះរង្វាន់ប្រចាំខែពីក្រុមហ៊ុន TVS
អ្នកឈ្នះរង្វាន់ប្រចាំខែពីក្រុមហ៊ុន TVS
អ្នកឈ្នះរង្វាន់ប្រចាំខែពីក្រុមហ៊ុន TVS
អ្នកឈ្នះរង្វាន់ប្រចាំខែពីក្រុមហ៊ុន TVS

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]