ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា តារាសម្តែងជើងចាស់ដ៏មានប្រជាប្រិយភាព លោកសុវណ្ណ មករា បានស្ងាត់ពីសិល្បៈអស់ពេលជាច្រើនឆ្នាំមកហើយ ជាមួយនឹងការងារថ្មីៗរបស់លោក មានភាពមមាញឹកយ៉ាងខ្លាំង។

តែពេលនេះស្រាប់តែលោកបានធ្វើឲ្យអ្នកគាំទ្រជាច្រើនពិតជារំភើប នៅក្នុងចិត្តយ៉ាងខ្លាំង ក្រោយលោកបានបង្ហោះរូបភាពមួយសន្លឹក ភ្ជាប់ជាមួយនឹងសារដ៏មួយបញ្ជាក់ថា លោកនឹងត្រលប់មក ដើរក្នុងវិស័យនេះវិញជាថ្មីម្តងទៀត ថែមទាំងត្រៀមបញ្ចេញសារដៃឆាប់ៗនេះផងដែរ។

ដោយក្នុងនោះលោកបានបន្ថែមថា៖ «ផ្អាកជិតដប់ឆ្នាំហើយចឹងសូមប្អូនអ្នកដឹកនាំកុំប្រកាន់បងអី អាចមិនសូវចាំប្រារ៉ូ ដូចពីមុនទេ អរគុណក្រុមការងារ MKR ដែលបានផ្ដល់ឱកាសឲ្យខ្ញុំបញ្ចេញស្នាដៃម្ដងទៀត នៅក្នុងរឿង «បញ្ចប់ស្នេហ៍ត្រឹមអូន» ដែលនឹងដាក់បញ្ចាំងនៅក្នុង ស្ថានីយ៍ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗនេះ»។

ទន្ទឹមនឹងដំណឹងមួយនេះផងដែរ ធ្វើឲ្យអ្នកគាំទ្រជាច្រើនរំភើបនៅក្នុងចិត្ត និងត្រៀមចង់មើលរឿងថ្មីដែលលោកបានចូលសម្តែង ខណៈពេលដែលឈប់ពីសិល្បៈអស់ពេលជាច្រើនឆ្នាំមកនេះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

សុវណ្ណ មករា
សុវណ្ណ មករា
សុវណ្ណ មករា
សុវណ្ណ មករា
សុវណ្ណ មករា ចូលប្រលូកសិល្បៈសារជាថ្មី
សុវណ្ណ មករា ចូលប្រលូកសិល្បៈសារជាថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុវណ្ណ មករា