ប្រេស៊ីល៖ សហព័ន្ធបាល់ទាត់ប្រេស៊ីល (CBF) បានចេញសេចក្តីបញ្ជាក់ច្បាស់ការអំពីស្ថានភាពរបួសរបស់កីឡាករ Neymar ក្រោយមានបញ្ហារបួសក្នុងការប្រកួតមិត្តភាពទល់នឹងជម្រើសជាតិកាតា។

Neymar រងរបួសក្នុងការប្រកួតទល់នឹងកាតា
Neymar រងរបួសក្នុងការប្រកួតទល់នឹងកាតា

Neymar ត្រូវគេសង្កេតឃើញស្រក់ទឹកភ្នែកនៅកៅអីបម្រុង បន្ទាប់ពីគ្រូបង្វឹករបស់ប្រេស៊ីលបានសម្រេចប្តូរចេញ ដែលក្រោយមកត្រូវបានក្រុមការងារជួយគ្រាចុះទៅកាន់បន្ទប់ផ្លាស់សម្លៀកបំពាក់។ ពាក់ព័ន្ធនឹងបញ្ហារបួសនេះដែរ សហព័ន្ធបាល់ទាត់ប្រេស៊ីលបានបញ្ជាក់ថា Neymar នឹងត្រូវអវត្តមានតែម្តងពីព្រឹត្តិការណ៍ Copa America ២០១៩នេះ។ សហព័ន្ធបាល់ទាត់ប្រេស៊ីលក៏បានចេញសេចក្តីថ្លែងការណ៍ថា៖ “ក្រោយពីរងរបួសកជើងខាងស្តាំក្នុងការប្រកួតទល់នឹងកាតា កីឡាករ Neymar ត្រូវបានក្រុមគ្រូពេទ្យពិនិត្យទៅលើស្ថានភាពបន្ថែម ដែលបញ្ជាក់ថារូបគេបានដាច់សរសៃពួរនៅកជើង។ ដោយសារតែភាពធ្ងន់ធ្ងរនៃរបួសរបស់គេ Neymar នឹងមិនអាចមានលក្ខខណ្ឌណាមួយដែលអាចព្យាបាលឱ្យជាសះស្បើយ សម្រាប់ការចូលរួមក្នុងពានរង្វាន់ Copa Amarica ឡើយ”។

គួរបញ្ជាក់ថា នារដូវកាលនេះ Neymar បានអវត្តមានពីទីលានជាបន្តបន្ទាប់នៅ PSG ដោយសារបញ្ហារបួស ខណៈដែលនេះជារឿងសោកស្តាយបន្ថែមទៀត ដែល Neymar ត្រូវអវត្តមានពី Copa America ដែលរៀបចំនៅប្រេស៊ីល ដែលជាទឹកដីកំណើតរបស់គេផ្ទាល់៕ 

Neymar រងរបួសក្នុងការប្រកួតទល់នឹងកាតា
Neymar រងរបួសក្នុងការប្រកួតទល់នឹងកាតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]