អង់គ្លេស៖ និស្សិតស្រីបញ្ចប់ការសិក្សាម្នាក់ បានប្តឹងសាកលវិទ្យាល័យខ្លួន ព្រោះតែសញ្ញាប័ត្រគ្មានបានការ មិនអាចរកការងារធ្វើបាន ហើយឥឡូវទទួលបានប្រាក់ប្រមាណ ៧៧,៤៧០ដុល្លារ ក្រោយការដោះស្រាយក្រៅតុលាការ។

អ្នកនាង Pok Wong អាយុ ៣០ឆ្នាំ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រលើជំនាញយុទ្ធសាស្ត្រអាជីវកម្មអន្ដរជាតិពីសាកលវិទ្យាល័យ Anglia Ruskin នៅចក្រភពអង់គ្លេស។

អ្នកនាង Pok Wong

ប៉ុន្តែនាងបានចោទសាកលវិទ្យាល័យនេះថា និយាយបំផ្លើស បោកប្រាស់ថាធានាមានការងារធ្វើក្រោយពេលបញ្ចប់ការសិក្សា ហើយនាងបានប្តឹងពួកគេក្រោមហេតុផលធ្វើការផ្សាយពាណិជ្ជកម្មបោកប្រាស់។ នេះបើយោងតាមសារព័ត៌មាន BBC ទើបតែបានចុះផ្សាយកាលពីពេលថ្មីៗនេះ។

អ្នកនាំពាក្យរបស់សាកលវិទ្យាល័យ Anglia Ruskin បានឱ្យដឹងថា ការបញ្ចប់រឿងក្រៅតុលារនេះគឺជាការសម្របសម្រួលរបស់ក្រុមហ៊ុនធានារ៉ាប់រងពួកគេទេ ប៉ុន្តែពួកគេមិនគាំទ្រនូវការធ្វើបែបនេះទេ។

យ៉ាងណាមិញ អ្នកនាង Wong បានប្រាប់ក្រុមសារព័ត៌មានបន្ថែមទៀតថា៖

«ពួកគេគិតថា យើងជានិស្សិតអន្តរជាតិ ហើយយើងមកទីនេះគ្រាន់តែមកបង់ប្រាក់ដើម្បីបានក្រដាសមួយសន្លឹក(សញ្ញាប័ត្រ)តែប៉ុណ្ណោះ។ ប៉ុន្តែជាក់ស្តែងយើងពិតជាខ្វល់ខ្វាយអំពីគុណភាពនៃការអប់រំ និងខ្វល់ខ្វាយថាតើយើងពិតជាអាចរៀនបានប៉ុន្មានពិតមែន។ ពួកគេបំផ្លើស បោកប្រាស់ ធានាថានឹងមានការងារធ្វើពេលរៀនជាមួយពួកគេ ហើយពួកគេថែមទាំងបំផ្លើសនូវទំនាក់ទំនងគេមានច្រើនណាស់ថែមទៀត។»

អ្នកនាង Pok Wong
សាកលវិទ្យាល័យ Anglia Ruskin

អ្នកនាង Wong បានបន្ថែមទៀតថា៖

«សំណងដោះស្រាយក្រៅតុលាការនេះបានបញ្ជាក់ថាខ្ញុំឈ្នះបាត់ទៅហើយ បើទោះបីជាខាងសាលាបានបដិសេធ និងច្រានចោលទំនួលខុសត្រូវណាមួយក៏ដោយ។ ដូច្នេះខ្ញុំគិតថាខាងសាកលវិទ្យាល័យគួរតែប្រយ័ត្នប្រយែងនូវអ្វីដែលពួកគេនិយាយ ឬឃោសនាក្រោមរូបភាពណាមួយទាំងអស់។ ខ្ញុំគិតថា ពួកគេតែងតែធ្វើការសន្យាខ្យល់នូវអ្វីដែលមិនពិតនិងមិនអាចកើតឡើង។»

យ៉ាងណាមិញ យោងតាមសមាគមន៍និស្សិតបានឱ្យដឹងថា៖

«និស្សិតពិតជាអាចមានសិទ្ធិក្នុងការប្តឹងពិតមែន ហើយរឿងរ៉ាវនេះគឺជាឧទាហរណ៍ស្រាប់។ ប៉ុន្តែចៀសជាងការប្តឹងរកសំណង គួរណាតែនិស្សិតធ្វើជាដៃគូនៅក្នុងការអប់រំវិញប្រសើរជាង។»

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

អ្នកនាង Pok Wong

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]