ព័រទុយហ្គាល់៖ ក្រោយបញ្ចប់ការប្រកួតទល់នឹងស្វីស ក្រុមជម្រើសជាតិព័រទុយហ្គាល់បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ UEFA Nation League ដោយលទ្ធផល ៣-១ ដែលជាគ្រាប់បាល់ Hat-Trick របស់កំពូលកីឡាករ Cristiano Ronaldo។ ក្រោយសំឡេងកញ្ចែបន្លឺឡើងបន្ទាប់ពីបញ្ចប់ ៩០នាទី សំឡេងហ៊ោកញ្ច្រៀវរបស់អ្នកគាំទ្រក្រុមព័រទុយហ្គាល់ ក៏បានបន្លឺឡើងពេញកីឡដ្ឋាន Estadio Do Dragao ផងដែរ។

ការប្រកួតរវាងព័រទុយហ្គាល់ និងស្វីស
ការប្រកួតរវាងព័រទុយហ្គាល់ និងស្វីស
ការប្រកួតរវាងព័រទុយហ្គាល់ និងស្វីស

ជាងនេះទៅទៀត កីឡាករ Cristiano Ronaldo ត្រូវបានជ្រើសរើសជា Man of the Match សម្រាប់ការប្រកួតនេះ បន្ទាប់ពីរកគ្រាប់បាល់បាន ៣គ្រាប់ម្នាក់ឯងនៅនាទីទី ២៥, ៨៨ និង ៩០ យ៉ាងណាមិញ ស្វីស ក៏អាចរកបានមួយគ្រាប់ផងដែរ ដោយការផ្តល់បាល់ពិន័យ ១១ម៉ែត្រដោយកីឡាករ Ricardo Rodriguez នៅនាទីទី ៥៧។

ក្រុមជម្រើសជាតិព័រទុយហ្គាល់ នឹងត្រូវកក់កៅអីទៅកាន់វគ្គផ្តាច់ព្រ័ត្រជាមុន ដោយរង់ចាំក្រុមដែលឡើងមកកាន់វគ្គផ្តាច់ព្រ័ត្រមួយទៀត ក្នុងចំណោមហូឡង់ ឬអង់គ្លេស ដែលនឹងត្រូវធ្វើការប្រកួតនាយប់នេះផ្ទាល់ ខណៈការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹងត្រូវធ្វើឡើងនាថ្ងៃទី ១០ ខែមិថុនាខាងមុខនេះ៕

សូមទស្សនាវីដេអូសង្ខេបការប្រកួតនៅខាងក្រោម៖ 

ការប្រកួតរវាងព័រទុយហ្គាល់ និងស្វីស
ការប្រកួតរវាងព័រទុយហ្គាល់ និងស្វីស
ការប្រកួតរវាងព័រទុយហ្គាល់ និងស្វីស
ការប្រកួតរវាងព័រទុយហ្គាល់ និងស្វីស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]