ភ្នំពេញ៖ ដូចដែលប្រិយមិត្ត បានជ្រាបរួចមកហើយថា កាលពីថ្មីៗនេះ​បទចម្រៀង​«ស្ដេចប្រពន្ធ»ដែលជាការបកស្រាយ ដោយផ្ទាល់ពីលោក ទ្រី ហេង ដែលជាសង្សាររបស់ តារាសម្ដែងពោរពេញ ទៅដោយទេពកោសល្យនោះគឺលោក ម៉ា ដូណា ធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងមែនទែន ពីសំណាក់ប្រិយមិត្ត ដែលជាអ្នកនិយមប្រើប្រាស់បណ្ដាញហ្វេសប៊ុក។

ជាមួយគ្នានេះដែរ អ្វីដែលមានការភ្ញាក់ផ្អើលខ្លាំងជាងនេះទៅទៀតនោះ​បទ​ចម្រៀង«ស្ដេចប្រពន្ធ»របស់លោក ទ្រី ហេង រួមសម្ដែងដោយកញ្ញា កា កា ទើបតែចេញមិនដល់មួយសប្តាហ៍ផង ទទួលបានការគាំទ្រខ្លាំង រហូតមានអ្នកចូលទស្សនាជាង ៦០ម៉ឺនដងឯណោះ។

គួររម្លឹកផងដែរថា នេះមិនមែនជាMVផ្លូវការរបស់លោក ហេង នោះទេ តែមានការគាំទ្រខ្លាំងដល់ម្លឹង ចុះទម្រាំតែមានបទចម្រៀង«ស្ដេចប្រពន្ធ»មួយនេះចេញទៀត មិនដឹងជាមានការគាំទ្រខ្លាំងយ៉ាងណាទេ បើតារាសម្ដែង សុទ្ធតែជាអ្នកល្បីៗបែបនេះ៕

តោះទៅទស្សនាបទចម្រៀងទាំងអស់គ្នា៖  

ហេង
ហេង
ហេង និងម៉ដូណា
ហេង និង កាកា
ហេង និង កាកា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]