ភ្នំពេញ៖ តារាសម្តែងស្រីវ័យក្មេងពោរពេញដោយសមត្ថភាពខ្លាំង នៅក្នុងការសម្តែង កាច និងតួស្លូត ជី ឈិងលីន កាន់តែមានហាងឆេង នៅក្នុងការងារសិល្បៈកាន់តែខ្លាំងឡើងគួរឲ្យកត់សម្គាល់ ស្របពេលដែលផលិតករជាច្រើន ពិតជាពេញចិត្តជាមួយនឹង សមត្ថភាពរបស់នាង។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ នាងក៏បានជួបទុក្ខជាទម្ងន់ ស្របពេលដែលអ្នកម្តាយជាទីស្រលាញ់បានឈឹចូលសម្រាកនៅក្នុងមន្ទីរពេទ្យ ធ្វើឲ្យតារាវ័យក្មេងរូបនេះ ពិតជាព្រួយបារម្ភចំពោះអ្នកម្តាយរបស់ខ្លួនតែម្តង។

តាមរយៈការសួរនាំពីបណ្តាអ្នកគាំទ្រ នៅក្នុងបណ្តាញសង្គម ត្រូវបានគេដឹងថាស្ថានភាពជំងឺម្តាយរបស់នាង គឺដោយសារតែឈឺបំពង់ក ធ្ងន់ធ្ងរ ថែមទាំងខ្វះនូវគ្រាប់ឈាមទៀតផង។ ទន្ទឹមនឹងនេះដែល បណ្តាអ្នកគាំទ្រក៏បាននាំគ្នាជូនពរដល់ម្តាយនាង ឲ្យឆាប់ជាសះស្បើយពីជំងឺផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ ពួកគេក៏បានសរសើរដល់នាង ដែលនៅក្មេងប៉ុណ្ណឹងសោះតែនាងដើរតួជាកូនល្អ តែងតែនៅជិតម្តាយ និងបារម្ភពីម្តាយស្ទើរគ្រប់ពេលតែម្តង៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

ជី ឈិងលីន
ជី ឈិងលីន
ជី ឈិងលីន
ជី ឈិងលីន
ជី ឈិងលីន និងម្តាយ
ម្តាយ ជី ឈិងលីន ចូលមន្ទីរពេទ្យ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ជី ឈិងលីន