ប្រេស៊ីល៖ កីឡាករ Neymar Jr បានរងរបួសសាជាថ្មីម្តងទៀត ក្នុងអំឡុងការប្រកួតមិត្តភាពទល់នឹង កាតា មុនការមកដល់នៃពានរង្វាន់ Copa América។ Neymar ត្រូវបានលោក Tite សម្រេចដាក់ជាជម្រើសដំបូង ក្នុងនាមជាខ្សែប្រយុទ្ធចាប់ដៃគូជាមួយ Richarlison និង Gabriel Jesus។ យ៉ាងណាមិញ Neymar ត្រូវបានគ្រូបង្វឹកសម្រេចប្តូរចេញ បន្ទាប់ពីទទួលរងរបួសត្រង់កជើងខាងស្តាំ។

កីឡាករ Neymar

កីឡាករ Neymar ត្រូវបានប្តូរឱ្យទៅអង្គុយនៅកៅអីបម្រុង ដោយដាក់ជំនួសវិញនូវកីឡាករបម្រុង Everton Soarez។ គេសង្កេតឃើញ Neymar បានយំម្នាក់ឯងនៅកៅអីបម្រុង មុននឹងត្រូវបានក្រុមការងាររបស់ជម្រើសជាតិប្រេស៊ីល ជួយគ្រាចូលទៅកាន់ទៅបន្ទប់ផ្លាស់សម្លៀកបំពាក់៕

សូមទស្សនាវីដេអូខាងក្រោម៖ 

កីឡាករ Neymar រងរបួសពេលប៉ះកាតា
កីឡាករ Neymar រងរបួសពេលប៉ះកាតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]