ភ្នំពេញ៖ នៅក្នុងសន្និសីទកាសែតនៅសណ្ឋាគារភ្នំពេញកាលពីព្រឹកមិញនេះ លោក Felix G.Dalmas បានឆ្លើយសំណួររបស់អ្នកសារព័ត៌មាន អំពីការអវត្តមានកីឡាករសំខាន់ៗមួយចំនួនពីក្នុងបញ្ជីឈ្មោះកីឡាករជម្រើសជាតិ ត្រៀបប៉ះប៉ាគីស្ថាននាពេលខាងមុខ។

លោក Felix G.Damas បាននិយាយថា៖ “ចំណុចដែលសំខាន់បំផុតនៃការជ្រើសរើស គឺការលេងជាក្រុម។ ដូច្នេះហើយ ពួកយើងត្រូវការកីឡាករដែលមានចំណង់ និងឆន្ទៈខ្ពស់ដើម្បីលេងឲ្យក្រុមក្នុងនាមជាកីឡាករតំណាងជាតិ។ ចំពោះកីឡាករមួយចំនួន ដែលមិនសូវបានបង្ហាញខ្លួនទៀងទាត់ជាមួយក្លិប ក៏ប៉ុន្តែពួកយើងបានទាក់ទងទៅកាន់ក្រុមការងាររបស់ក្លិបនីមួយៗ អំពីសកម្មភាពផ្សេងដែលពួកគាត់បានធ្វើនៅក្នុងក្លឹប។ ចំណុចសំខាន់ គឺខ្ញុំដឹងពីគុណភាពនៃកីឡាករ របៀបនៃការធ្វើការជាមួយគ្នាក្នុងក្រុម អត្តចរិត និងលក្ខណៈសម្បត្តិរបស់ពួកគាត់ ដែលនេះជាមូលហេតុក្នុងការកោះហៅ”។

លោក Felix G.Dalmas
លោក Felix G.Dalmas

យ៉ាងណាមិញ ក្រោយពីការបកស្រាយដូច្នេះ កីឡាករ ចាន់ វឌ្ឍនាកា ដែលអវត្តមានពីបញ្ជីឈ្មោះដែរនោះ បានធ្វើការបង្ហោះសារមុននេះបន្តិចថា៖ “សូមទោសដែលប៉ុន្មានឆ្នាំមកនេះអ្នកលេងដោយគ្មានឆន្ទៈលេងទេ អ្នកគឺលេងដោយការសប្បាយរបស់អ្នក”។ ទោះជាបែបណាក្តី គេនៅមិនដឹងថាការបង្ហោះនេះមានពាក់ព័ន្ធនឹងការអវត្តមានរបស់វឌ្ឍនាកា ឬក៏យ៉ាងណាឡើយ។

ចុះចំណែកប្រិយមិត្តវិញ! យល់យ៉ាងណាដែរចំពោះរឿងនេះ?? 

សាររបស់កីឡាករ ចាន់ វឌ្ឍនាកា
កីឡាករ ចាន់ វឌ្ឍនាកា
កីឡាករ ចាន់ វឌ្ឍនាកា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]