អាមេរិក៖ រឿងរ៉ាវចោទប្រកាន់អំពីករណីរំលោភសេពសន្ថវៈ ដែលពាក់ព័ន្ធជាមួយកីឡាករ Cristiano Ronaldo ត្រូវបានសម្រេចបិទសំណុំរឿងចោលដោយស្ងៀមស្ងាត់។ គួរបញ្ជាក់ឱ្យដឹងថា នាង Kathryn Mayorga បច្ចុប្បន្នមានអាយុ ៣៤ឆ្នាំ បានអះអាងថាកីឡាករ Ronaldo បានបំពានមកលើនាង កាលពីអំឡុងឆ្នាំ ២០០៩ នៅឯសណ្ឋាគារមួយនៅទីក្រុង Las Vegas។ នាងបានឱ្យដឹងទៀតថា ក្រោយពេលកើតហេតុ នាងត្រូវបានមេធាវីរបស់ Ronaldo បង្ខំឱ្យចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដែលមិនបានបញ្ចេញឱ្យឃើញ។

កីឡាករ Cristiano Ronaldo
នាង Kathryn Mayorga

ប៉ុន្តែយ៉ាងណាក្តី ក្រោយមករឿងរ៉ាវនេះមិនបានចប់ឡើយ ដោយនាង Mayorga បានធ្វើការប្តឹងប្តល់ ហើយតុលាការទីក្រុង Las Vegas ក៏បានដំណើរការសំណុំរឿងនេះកាលពីឆ្នាំមុន។ យ៉ាងណាមិញ បើតាម Bloomberg បានឱ្យដឹងថា កាលពីខែមុន មេធាវីរបស់នាង Mayorga បានដកពាក្យបណ្តឹងវិញដោយស្ម័គ្រចិត្ត ដោយមិនបានបកស្រាយពីមូលហេតុឡើយ។ យ៉ាងណាក្តី Ronaldo បានចេញមុខបដិសេធដាច់ខាតចំពោះការចោទប្រកាន់ខាងលើនេះ។

យ៉ាងណាមិញ បណ្តាសារព័ត៌មានល្បីជាច្រើនមានចម្ងល់ថា តើភាគីទាំងពីរយល់ព្រមគ្នាដោយរបៀបណា ទើបរឿងរ៉ាវក្តីក្តាំធំមួយអាចបញ្ចប់ទៅដោយស្ងាត់ៗបែបនេះ?? 

កីឡាករ Cristiano Ronaldo និងនាង Kathryn Mayorga
កីឡាករ Cristiano Ronaldo និងនាង Kathryn Mayorga

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]