បរទេស៖ ភាពធាត់ ឬលើសទម្ងន់គឺជាបញ្ហាដែលមនុស្សជាច្រើនកំពុងតែជួបប្រទះ។ ជាក់ស្តែងមានមនុស្សជាច្រើនលើលោក ជាពិសេសមនុស្សស្រីខំព្យាយាមយ៉ាងខ្លាំងក្នុងការសម្រកទម្ងន់ ព្រោះតែពួកគេចង់បានរូបរាងស្រស់ស្អាត និងសុខភាពល្អ។ ប៉ុន្តែជាទូទៅ វាពិតជាលំបាកខ្លាំងណាស់ក្នុងការសម្រកទម្ងន់នោះ ទើបធ្វើឱ្យយើងភាគច្រើនតែងតែបោះបង់ចោលជាញឹកញាប់។ ដូច្នេះថ្ងៃនេះយើងនឹងចែករំលែករឿងរ៉ាវរបស់នារីម្នាក់ ដែលនាងអាចស្រកទម្ងន់បានជិត ១៥គីឡូក្រាមក្នុងរយៈពេល ១០០ថ្ងៃ ដោយគ្រាន់តែមិនហូបរបស់៤យ៉ាង។

រូបមុននិងក្រោយរបស់អ្នកនាង Marga Banaga

អ្នកនាង Marga Banaga បានចែករំលែករឿងរ៉ាវជីវិតរបស់នាងនៅលើប្រព័ន្ធអ៊ីនធើណេតដោយរៀបរាប់ថា នាងបានស្រកអស់ជិត ១៥គីឡូក្រាម ក្នុងរយៈពេល ១០០ថ្ងៃ ដោយគ្រាន់តែហាត់ប្រាណជាប្រចាំ និងហូបអាហារសុខភាពតែប៉ុណ្ណោះ។ អ្វីដែលធ្វើឱ្យមនុស្សម្នាមានការចាប់អារម្មណ៍ខ្លាំងនោះគឺនាងគ្រាន់តែមិនហូបរបស់ ៤ម្យ៉ាងតែប៉ុណ្ណោះ ពោលគឺនាងឈប់ហូបគ្រឿងស្រវឹង សាច់ ឈីស និងស្ករ។ ដូច្នេះរបបអាហាររបស់នាងពោលគឺហូបត្រី គ្រឿងសមុទ្រ បន្លែ និងផ្លែឈើជាដើម។ នាងរមែងហូបសាច់ត្រីធូណា និងបង្គាជាញឹកញាប់។

បន្ថែមពីនេះទៀត នាងថែមទាំងបានចែករំលែករបៀបហាត់ប្រាណរបស់នាងចូលក្នុងបណ្តាញសង្គម Instagram ជាញឹកញាប់ដែលមានឈ្មោះថា «margabanaga» ផងដែរ។

អ្នកនាង Marga Banaga បានរៀបរាប់បន្ថែមទៀតថា ពីមុននាងឡើងទម្ងន់ច្រើន ហើយក៏ចាប់ផ្តើមមានអារម្មណ៍បាក់ទឹកចិត្ត និងអស់សង្ឃឹមជាខ្លាំង។ ក្រោយមកនាងក៏បានបេ្តជ្ញាចិត្តផ្លាស់ប្តូរ ដោយការមិនហូបរបស់ ៤យ៉ាង (ដែលបានរៀបរាប់ដូចខាងលើ)។

រូបមុននិងក្រោយរបស់អ្នកនាង Marga Banaga
រូបមុននិងក្រោយរបស់អ្នកនាង Marga Banaga

ម្យ៉ាងវិញទៀត នាងក៏បានបដិសេធមិនចេញទៅក្រៅជាមួយមិត្តភក្តិនាងទេ ព្រោះតែនាងចង់ផ្តោតការហាត់ប្រាណ និងតមអាហាររបស់នាង។

នាងបាននិយាយទៀតថា៖

«ខ្ញុំមិនអាចគ្រប់គ្រងខ្លួនឯងបានជាមួយនឹងគ្រឿងស្រវឹង និងអាហារនោះទេ ព្រោះតែការគ្រប់គ្រងរបស់ខ្ញុំមិនល្អ។ ដូច្នេះខ្ញុំមិនចង់ចេញទៅក្រៅហូបអីជាមួយពួកគេនោះទេ។»

អ្នកនាង Marga Banaga បាននិយាយទៀតថា ដំបូងឡើយ នាងមិនចាប់អារម្មណ៍ថាមានការផ្លាស់ប្តូរអ្វីទេ រហូតដល់ពីរសប្តាហ៍ បន្ទាប់ពីនាងហាត់ប្រាណនិងតមអាហារទាំង៤នេះ នាងមានអារម្មណ៍ថា សំលៀកបំពាក់របស់នាងរាងរលុងជាងមុន។

ដូច្នេះការតមអាហារនិងហាត់ប្រាណជាប្រចាំពិតជាជួយឱ្យនាងស្រកគីឡូបានលឿនមែន។ ជាចុងក្រោយនាងក៏បានគិតថា នាងនឹងហាត់ប្រាណលើកទម្ងន់ខ្លះដើម្បីបានសាច់ដុំស្រស់ស្អាតផងដែរ៕

ចង់ជ្រាបច្បាស់ទស្សនារូបថតខាងក្រោម៖

រូបមុននិងក្រោយរបស់អ្នកនាង Marga Banaga
រូបមុននិងក្រោយរបស់អ្នកនាង Marga Banaga
រូបមុននិងក្រោយរបស់អ្នកនាង Marga Banaga
រូបមុននិងក្រោយរបស់អ្នកនាង Marga Banaga
រូបមុននិងក្រោយរបស់អ្នកនាង Marga Banaga
រូបមុននិងក្រោយរបស់អ្នកនាង Marga Banaga
រូបមុននិងក្រោយរបស់អ្នកនាង Marga Banaga
រូបមុននិងក្រោយរបស់អ្នកនាង Marga Banaga

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]