អង់គ្លេស៖ ប្រភពពី DailyMail បានឱ្យដឹងថា កីឡាករចាស់វស្សា ២រូបរបស់ហង្សក្រហម Liverpool នឹងត្រូវចាកចេញពីក្លិបនាពេលឆាប់ៗខាងមុខនេះ។ កីឡាករទាំងពីរនាក់នេះរួមមានកីឡាករ Daniel Sturridge ព្រមទាំងកីឡាករ Alberto Moreno ដែលកីឡាករទាំងពីររូបខាងលើ ត្រូវចាកចេញពីក្លិបក្រោយកិច្ចសន្យារបស់ពួកគេផុតកំណត់ ស្របពេលដែលក្លិប Liverpool ក៏បានចេញសេចក្តីថ្លែងការណ៍អរគុណចំពោះកីឡាករទាំងពីរ មុនពេលចាកចេញពីក្លិបផងដែរ។

កីឡាករ Daniel Sturridge និងកីឡាករ Alberto Moreno
កីឡាករ Daniel Sturridge និងកីឡាករ Alberto Moreno

គួរបញ្ជាក់ឱ្យដឹងថា កីឡាករ Sturridge បានចាកចេញពី Chelsea មកចូលរួមជាមួយ Liverpool តាំងពីឆ្នាំ ២០១៣ និងបានអភិវឌ្ឍន៍ខ្លួនជាបន្តបន្ទាប់ជាមួយក្លិប ដោយរកបាន ៦០គ្រាប់ ក្នុងចំណោមការបង្ហាញខ្លួនសរុប ១៦០ប្រកួត។ ដោយឡែកកីឡាករ Moreno វិញ បង្ហាញខ្លួនឱ្យក្លិបសរុប ១៤១ដង ចាប់តាំងពីផ្លាស់មកពី Sevilla នៅឆ្នាំ ២០១៤។

កីឡាករ Daniel Sturridge
កីឡាករ Alberto Moreno

លោក Jurgen Klopp និយាយទៅកាន់ Liveroolfc.com ថា៖ “ពាក្យសំខាន់បំផុតដែលខ្ញុំចង់និយាយទៅកាន់ពួកគេទាំងពីរគឺ អរគុណ។ ពួកគេជួយយើងបានច្រើននៅទីនេះ ហើយពិតណាស់ថា បើសិនជាគ្មានពួកគេទេ Liverpool មិនមែនជាក្លិបមួយដែលមានកម្រិតបែបនេះឡើយ”៕

លោក Jurgen Klopp

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]