ភ្នំពេញ៖ សុវត្ថិឌី ធារិកា ដែលជា អតីតបេក្ខនារី ក្នុងកម្មវិធី Cambodia Idol ហាក់បីដូចជា មានការឡើងកូដ យ៉ាងខ្លាំង ក្នុងវិស័យសិល្បៈ ជាតារាចម្រៀង របស់នាង។ គេតែងសង្កេតឃើញ វត្តមានរបស់ តារាចម្រៀងរូបនេះ តាមបណ្ដាការ ប្រគំុតន្រ្ដីធំៗជាច្រើន ព្រមទាំងលើ កញ្ចក់ទូរទស្សន៍ នានាផងដែរ។

ដោយឡែក ទោះបីជា ធារិកា មានភាពមមាញឹក បែបណាក៏ដោយ ក៏នាងមិនភ្លេចក្នុងការចំណាយ ពេលវេលាសម្រាប់ ក្រុមគ្រួសារនោះឡើយ។ ជាក់ស្ដែង ថ្មីៗនេះ នាងបាននាំ អ្នកម្ដាយជាទីស្រលាញ់ ធ្វើដំណើរកម្សាន្ត នៅឯមាត់សមុទ្រ ទៀតផង។

អ្វីដែលគួរឲ្យ កត់សម្គាល់នោះគឺ ពេលដែល សុវត្ថិឌី ធារិកា បង្ហោះរូបភាព រវាងនាងនិងម្ដាយ រួចមក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះអ្នកទាំងពីរ មានមុខមាត់ ស្រដៀងគ្នាយ៉ាងខ្លាំង។ លើសពីនេះ មានមហាជន ជាច្រើនបាន បញ្ចេញមតិ សរសើរពីសម្រស់ដ៏ស្រស់សោភា របស់ម្ដាយ កូនទាំងពីររូបនេះ ​មិនដាច់ពី មាត់នោះឡើយ៕

ចង់ដឹងថា សុវត្ថិឌី ធារិកា និងអ្នកម្ដាយ មានមុខមាត់ស្រដៀងគ្នាបែបណា តាមដានទស្សនា រូបភាពខាងក្រោម៖

សុវត្ថិឌី ធារិកា និងអ្នកម្ដាយ
សុវត្ថិឌី ធារិកា និងអ្នកម្ដាយ
សុវត្ថិឌី ធារិកា និងអ្នកម្ដាយ
សុវត្ថិឌី ធារិកា
អ្នកម្ដាយរបស់ សុវត្ថិឌី ធារិកា
សុវត្ថិឌី ធារិកា
សុវត្ថិឌី ធារិកា និងអ្នកម្ដាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុវត្ថិឌី ធារិកា