ជា​ទូទៅ​ក្មេ​ងតូចៗ ពេល​ឈឺ​ម្តងៗ ពេទ្យ​តែង​ឲ្យ​លេប​ថ្នាំ​ទឹក​ជា​ប្រភេទ​សេរ៉ូ​ដែល​មានចម្រុះ​ពណ៌ ​ដូចជា​​ពណ៌ស ផ្កាឈូក ក្រហម ឬ​លឿង។ តើ​ម៉ាក់ប៉ា​មាន​ឆ្ងល់​អត់ ហេតុអី​កូន​ក្មេង​ពេទ្យ​ឲ្យប្រើ​សេរ៉ូ? ចុះ​បើ​ឲ្យ​ញ៉ាំ​ថ្នាំ​គ្រាប់​ដូច​មនុស្ស​ធំ​បាន​អត់?

បើតាមឱសថការី គឹម កាណាស់ ក្មេងៗ​អាយុ​ក្រោម ៦ ឆ្នាំ មិន​អាច​ប្រើ​ថ្នាំ​គ្រាប់ ឬ​ថ្នាំ​មាន​ស្រោម​បាន​ទេ ព្រោះ​អាច​គ្រោះថ្នាក់ និង​ប៉ះពាល់​ដល់​សុខភាព។ 

ខាង​ក្រោម​នេះ​ជា​មូលហេតុ និង​គុណ​សម្បត្តិ​នៃ​ការ​ឲ្យ​កូន​ក្មេង​អាយុ​ក្រោម ៦ ឆ្នាំ​ញ៉ាំ​ថ្នាំសេរ៉ូ៖
– មិនស្លាក់៖ សេរ៉ូ​ជា​វត្ថុរាវ​ងាយស្រួល​បញ្ចុក​ក្មេង មិន​ស្លាក់។ កាល​ណា​យើង​ក្មេង​ញ៉ាំ​ថ្នាំ​គ្រាប់ ក្មេង​អត់​ដុះ​ធ្មេញ មិន​អាច​ទំពារ ឬ​លេប​ថ្នាំ​គ្រាប់​កើត​នោះ​ទេ អាច​ងាយ​នឹង​ស្លាក់។
– រសជាតិផ្អែម៖ ជា​ទូទៅ​សេរ៉ូគេ​ផលិត​ឡើង​ដោយ​បន្ថែម​រសជាតិ​ផ្អែមតិចៗ ពេល​ក្មេង​បាន​ក្រេប​តែ​បន្តិច​ក៏​ចូលចិត្ត​រសជាតិ​របស់​វា ព្រោះមិន​ល្វីង​ដូច​ថ្នាំ​គ្រាប់ទេ។
– កម្រិតដូស្ត៖ សេរ៉ូមាន​កម្រិត​ដូស្ត​ទាប​ជាង​ថ្នាំ​គ្រាប់ កាលណា​ក្មេង​ញ៉ាំ​ទៅ​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​នោះ​ទេ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]