ភ្នំពេញ៖ ប្រាកដជាមានប្រិយមិត្តជាច្រើន មិនខានជាមួយនឹងទេពកោសល្យរបស់ខ្លួន ទទួលបានការគាំទ្រខ្លាំងមែនទែន នាពេលកន្លងមក។

យ៉ាងណាមិញ កាលពីថ្មីៗនេះ គណនីហ្វេសប៊ុកផ្លូវការរបស់អ្នកនាង ខាត់ សុឃីម បានស៊ែរវីដេអូមួយ ដែលបានចែកចាយពេញបណ្ដាញសង្គម ធ្វើឲ្យប្រិយមិត្តមានការភ្ញាក់ផ្អើលខ្លាំងមែនទែន ជាមួយនឹងក្មេងប្រុសកម្សត់ពីរនាក់បងប្អូនដែលត្រូវឪពុក-ម្ដាយបោះបង់ចោល។

ក្នុងនោះផងដែរបើ ផ្អែកទៅលើការបង្ហោះនោះ គេសង្កេតឃើញថាអ្នកនាង ខាត់ សុឃីម ដែលជាតារាចម្រៀងប្រពៃណីដ៏ល្បីមួយរូបនេះ បានបង្ហាញពីអារម្មណ៍ពិតរបស់ខ្លួន ទៅកាន់ប្អូនៗដោយបានសរសេរថា៖«ចង់ជួយក្មួយតើគាត់នៅណាដែរ? »ក្រោយពីបានឃើញបែបនេះ ធ្វើឲ្យបណ្ដាអ្នកគាំទ្រជាច្រើនបាននាំគ្នាចែកចាយបន្ត ព្រមទាំងមានការចាប់អារម្មណ៍ខ្លាំងមែនទែន ។

គួររម្លឹកផងដែរថា បើតាមសម្ដីរបស់ក្មេងប្រុសកម្សត់ពីរនាក់បងប្អូនដែលត្រូវឪពុក-ម្ដាយបោះបង់ចោលនោះបានឲ្យដឹងថាខ្លួន ត្រូវម្ដាយពុកបោះបង់តាំងតែពីតូចមកម្ល៉េះរួចទៅសាងគ្រួសារថ្មី ដោយសព្វថ្ងៃពួកគេត្រួវដើររើស កំប៉ុង ក៏ដូចជារបស់របរដែលអាចលក់យកប្រាក់ដើម្បីទិញបាយហូប៕

តោះទៅទស្សនារូបភាពទាំងអស់គ្នា៖

ខាត់ សុឃីម
ខាត់ សុឃីម
ខាត់ សុឃីម
ខាត់ សុឃីម
ក្មេងប្រុសកម្សត់
សំណេររបស់ ខាត់ សុឃីម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខាត់ សុឃីម