អង់គ្លេស៖ លោក Diego Maradona ជឿជាក់ថា លោកគឺជាមនុស្សម្នាក់ដែលអាចនាំក្លិប Manchester United ទៅរកភាពជោគជ័យសាជាថ្មី ប្រសិនបើក្លិបអស់ចិត្តពីលោក Ole Gunnar Solskjaer។ លោក Maradona កំពុងតែដឹកនាំក្លិប Dorados នៅលីគលំដាប់ទី២ របស់ម៉ិចស៊ិចកូ ប៉ុន្តែទោះជាយ៉ាងណាក្តី លោកជឿជាក់ថាលោកនឹងអាចឈ្នះពានឱ្យ Manchester United ប្រសិនបើលោកត្រូវបានគេប្រគល់តំណែងជាអ្នកចាត់ការ ដែលជាកៅអីក្តៅរបស់បិសាចក្រហមនាពេលនេះ។

លោក Diego Maradona
លោក Diego Maradona

យ៉ាងណាក្តី លោក Maradona បាននិយាយប្រាប់ FourFourTwo ថា លោកអាចនឹងកែប្រែ និងរុះរើសមាសភាពកីឡាករមួយចំនួននាពេលបច្ចុប្បន្ន ជាពិសេសគឺ Paul Pogba ដោយសារលោកយល់ថា កីឡាកររូបនេះនៅមិនទាន់ “ព្យាយាមគ្រប់គ្រាន់នៅឡើយ” សម្រាប់បន្តជាមួយក្លិប។ Maradona និយាយថា៖ “ប្រសិនបើ Manchester United ត្រូវការគ្រូបង្វឹក ខ្ញុំអាចទទួលរ៉ាប់រងបាន។ ពួកគេសម្រេចការលក់អាវបានច្រើនណាស់ជុំវិញពិភពលោក ប៉ុន្តែពួកគេពិតជាត្រូវការការឈ្នះពានផងដែរ ហើយខ្ញុំអាចធ្វើវាបានសម្រាប់ពួកគេ”។ យ៉ាងណាក៏ដោយ Manchester United នៅមិនទាន់មានយោបល់ ឬព័ត៌មានបែបណាឡើយចំពោះរឿងនេះ ខណៈដែលអនាគតរបស់ Pogba នៅអង់គ្លេសក៏ស្ថិតក្នុងភាពស្រពិចស្រពិលផងដែរ៕

Paul Pogba
Paul Pogba

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]