ភ្នំពេញ៖ ដំណឹងដ៏ក្តុកក្តួលយ៉ាងខ្លាំងសម្រាប់គ្រួសាររបស់តារាកំប្លែងនាយក្រឹម ក្រោយទទួលបានដំណឹងមរណភាពរបស់ម្តាយ នៅលើទឹកដីក្រៅប្រទេសកាលពីម្សិលមិញនេះ ធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើននាំគ្នាចូលរួមសោកស្តាយ ដល់គ្រួសារលោកគ្រប់គ្នា។

អ្វីដែលកាន់តែក្តុកក្តួលនោះគឺ ខណៈពេលដែលម្តាយលាចាកលោកនេះ លោកមិនបាននៅមើលថែ ឬក៏មើលដោយផ្ទាល់នោះទេ ពោលគឺបានត្រឹមតែបង្ហាញការក្រៀមក្រំយ៉ាងខ្លាំង តាមរយៈវីដេអូCall ប៉ុណ្ណោះ។ មិនត្រឹមតែប៉ុណ្ណោះពិធីបុណ្យសពម្តាយរបស់លោក ក៏តារារូបនេះមិនបានធ្វើដំណើរទៅនោះដែរ ក៏ប៉ុន្តែលោកនឹងធ្វើទង្វើដ៏ល្អនៅក្នុងប្រទេសខ្មែរ។

ដោយក្នុងនោះត្រូវបានគេដឹងថា លោកនឹងសម្រេចចិត្តបំបួសមុខភ្លើង ដើម្បីធ្វើការគោរពវិញ្ញាណក្ខន្ធ ដើម្បីតបស្នងការដឹងគុណ កាន់ទៅដល់ម្តាយ ដែលបានទទួលមរណភាពទៅ ត្រឹមរយៈពេលដ៏ខ្លីពីចម្ងាយ។ លើសពីនេះអ្នកគាំទ្រជាច្រើនពិតជាពេញចិត្ត ជាមួយនឹងទង្វើដ៏ល្អមួយនេះរបស់លោកតែម្តង ដែលបានដើរតួជាកូនល្អយ៉ាងដូច្នោះ។

តាមរយៈសារលោកហេង ឡុង បានបន្ថែមឲ្យកាន់តែច្បាស់ទាក់ទងទៅនឹងរឿងនេះយ៉ាងដូច្នោះថា៖ «ពិតជាគួរឲ្យអាណិតបងត្រឹមណាស់ ម្ដាយស្លាប់នៅអាមេរិកមិនអាចទៅចូលរួមបុណ្យបាន បានត្រឹមវីដេអូខលមើលមុខម្តាយជាលើកចុងក្រោយ គាត់សម្រេចចិត្តបួសមុខភ្លើងនៅស្រុកខ្មែរដើម្បីកាន់ទុក្ខម្ដាយជាទីស្រឡាញ់របស់គាត់»៕

សូមទស្សនារូបភាពខាងក្រោមនេះ 

តារាកំប្លែងនាយក្រឹម
ម្តាយតារាកំប្លែងនាយក្រឹម
ម្តាយតារាកំប្លែងនាយក្រឹម
ម្តាយតារាកំប្លែងនាយក្រឹម
នាយក្រឹម វីដេអូនខលជាមូយម្តាយមុនពេលស្លាប់
នាយក្រឹម វីដេអូនខលជាមូយម្តាយមុនពេលស្លាប់
សាររបស់ហេងឡុង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយក្រឹម