ភ្នំពេញ៖ ប្រិយមិត្តដែលជាអ្នកគាំទ្រតារាចម្រៀងវ័យក្មេង ប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា ទេព បូព្រឹក្ស ច្បាស់ជាជ្រាបហើយថា តារាស្រីរូបនេះ តែងតែមានការតុបតែងខ្លួនប្លែកៗ មិនឲ្យជាន់ស្ទាយ៍ ជាមួយតារាស្រីរូបណានោះទេ។

យ៉ាងណាមិញ កាលពីម្សិលមិញនេះ កញ្ញា ទេព បូព្រឹក្ស បានធ្វើឲ្យមហាជនដែលជាអ្នកគាំទ្ររបស់ខ្លួន ភ្ញាក់ផ្អើលទៀតហើយ នៅពេលដែលឃើញនាង បង្ហោះរូបមួយសន្លឹក បង្ហាញពីពណ៌សក់ថ្មីពណ៌ខៀវ ដែលមើលទៅពិតជាប្លែកភ្នែកខ្លាំងមែនទែន។

ទោះជាយ៉ាងណាក្តី ក្រោយពីឃើញបែបនេះ បានបង្ហាញឲ្យឃើញថា កញ្ញា ទេព បូព្រឹក្ស ពិតជាមានស្ទាយ៍ប្លែកៗមិនធម្មតានោះទេ។ ម៉្យាងវិញទៀត ចំពោះស្ទាយ៍ប្តូរពណ៌សក់បែបនេះ អ្នកគាំទ្រលាន់មាត់និយាយថា មិនទាន់មានតារាស្រីណាហ៊ានធ្វើដូចនាងនោះដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

ទេព បូព្រឹក្ស
ទេព បូព្រឹក្ស
ទេព បូព្រឹក្ស
ពណ៌សក់ថ្មីរបស់ ទេព បូព្រឹក្ស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព បូព្រឹក្ស