OPPO គឺជាក្រុមហ៊ុនទូរសព្ទ Smart Phone ឈានមុខគេ ផងដែរក្នុងពិភពលោក ដោយក្នុងរយៈពេលជាង១០ឆ្នាំមកនេះ OPPO បានពង្រីកប្រតិបត្តិការការរបស់ខ្លួនទាំងនៅក្នុងតំបន់ និង អន្តរជាតិ ប្រមាណជាង៤០ប្រទេសរួចមកហើយ ដែលមានន មជ្ឈមណ្ឌល់ស្រាវជ្រាវ ចំនួន៦នៅទូទាំងពិភពលោក និងមជ្ឈមណ្ឌលរចនាអន្តរជាតិប្រចាំនៅទីក្រុងឡុងស៍ ដែលក្រុមការងារប្រមាណជាង 40.000 នាក់ ក្នុងការបង្កើតគំនិតច្នៃប្រឌិតថ្មីៗ ក្នុងការផលិតទូរសព្ទថ្មី និងទំនើបបំផុត ដើម្បីបំពេញសេចក្តីត្រូវការរបស់អតិថិជនរបស់ខ្លួនឥតឈប់ឈរនៅទូទាំងពិភពលោក។

នៅក្នុងឆ្នាំ២០១៩ នេះគឺជាឆ្នាំថ្មីក្នុងការចាប់ផ្តើម ទសវត្សរ៍ទី2នៃដំណើរការទូរសព្ទចល័តរបស់ក្រុមហ៊ុន OPPO ដោយក្រុមហ៊ុនបានធ្វើការផ្លាស់ប្តូរនូវ Logoថ្មី ដោយLogo OPPO ពីមុន Font អក្សររាងស្លីមបន្តិចនោះ នឹងផ្លាស់ប្តូរទៅជា Logo OPPO ថ្មីដែលមានន Font អក្សរាងមូល មានរាងសាមញ្ញ និងងាយស្រួលចំណាំ ជាពិសេសការផ្លាស់ប្តូរ Logo ថ្មីនេះបានធ្វើឡើងរក្នុងគោលបំណងបង្ហាញនូវវប្បធម៌ចម្រុះគ្នា ព្រមទាំងបង្ហាញពីភាពរីករាយក្នុងការរស់នៅប្រចាំថ្ងៃរបស់មនុស្ស មកពីគ្រប់ជាតិសាសន៍ផងដែរ។ 

កម្មវិធី Launching Event ទូរសព្ទ OPPO Reno Series នៅប្រទេសកម្ពុជា
កម្មវិធី Launching Event ទូរសព្ទ OPPO Reno Series នៅប្រទេសកម្ពុជា

លើសពីនេះទៅទៀតក្រុមហ៊ុន OPPO នឹងបន្តបោះជំហានរបស់ខ្លួនទៅរកទីផ្សារសកលភាវរូបនីយកម្មឲ្យបានកាន់តែឆាប់រហ័ស ឲ្យកាន់តែទូលំទូលាយ និងបន្ស៊ីគ្នាជាមួយនឹងផលិតផលថ្មីរបស់ខ្លួនដូចជា Reno Series ជាដើម ដែលកំពុងត្រៀមបង្ហាញខ្លួនរួចជាស្រេច ទៅក្នុងទីផ្សារសាកល ដូច្នេះតទៅថ្ងៃខាងមុខគ្រប់ផលិតផលថ្មីរបស់ OPPO ទាំងអស់ នឹងមកជាមួយនឹងរូបថ្មី Logo OPPO ថ្មី ជាទម្រង់បែបអក្សរមូលដូចគ្នាទៅនឹងការបង្កើត Brand Image ដែលថ្មី និង Creative ដូច្នោះដែរ ពីសំណាក់ក្រុមមនុស្សដែលមានគំនិតច្នៃប្រឌិតគ្មានដែនកំណត់ទាំងអស់។

គួរំលឹកដែរថាក្រោយពីទទួលបានភាពជោគជ័យក្នុងការចែកចាយម៉ូឌែលចុងក្រោយ និងភាពវិវឌ្ឍន៍នៃុម៉ូឌែលត្រកូល F ដែលត្រូបបានគេគេដាក់ឈ្មោះថា ជាអ្នកជំនាញស៊ែលហ្វី (Selfie Expert) ទាំងនៅប្រទេសកម្ពុជា និងបណ្តាប្រទេសអភិវឌ្ឍន៍នានានៅលើសាកលលោករួចមក ជាបន្តបន្ទាប់ក្រុមហ៊ុន OPPO ប្រចាំនៅប្រទេសកម្ពុជា បានបញ្ចេញនូវទូរសព្ទស៊េរីថ្មីមួយស្រឡាងមួយម៉ូឌែលទៀត ដែលមានឈ្មោះថា OPPO Reno Series ដែលជាស្មាតហ្វួនកំពុងតែធ្វើឲ្យមានភាពកក្រើកខ្លាំងទាំងនៅតំបន់អាស៊ី និងប្រទេសចិន និងនៅតំបន់អឺរ៉ុប ដោយម៉ូឌែលនេះបានបំពាក់នូវបច្ចេកវិទ្យា 60X Digital Zoom ដែលកំពុងទទួលបានការចាប់អារម្មណខ្លាំងពីសំណាក់អ្នកប្រើប្រាស់ទូរសព្ទ ដែលក្នុងនោះ OPPO Reno 10X Hybrid Zoom កំពុងតែបានឆក់យកបេះដូងក្រុមជំនាញអ្នកថតរូប ឬ Professional Photographers ល្បីៗជាច្រើននៅលើពិភពលោក មកចាប់អារម្មណ៍លើម៉ូឌែលនេះ ព្រោះវាជាប្រភេទទូរសព្ទដែលអាចប្រើបានក្នុងការថតដូច Camera 4K បានទាំងរូបសន្លឹក និងរូបភាពវីដេអូ ព្រមទាំងអាចមានសមត្ថភាពផលិតឯកសារតូចធំយ៉ាងងាយស្រួលថែមទៀតផង។  

កម្មវិធី Launching Event ទូរសព្ទ OPPO Reno Series នៅប្រទេសកម្ពុជា
កម្មវិធី Launching Event ទូរសព្ទ OPPO Reno Series នៅប្រទេសកម្ពុជា

ស្របពេលដែល OPPO Reno បង្ហាញខ្លួននៅប្រទេសកម្ពុជានោះដែរ ក្រុមហ៊ុនក៏បានបង្កើតនូវក្លឹបតូចមួយថែលមានឈ្មោះថា OPPO Photography Academy ក្នុងគោលបំណងជួយផ្សព្វផ្សាយអំពីស្នាដៃរបស់អ្នកដែលមានទេពកោសល្យក្នុងការថរូប និងស្រលាញ់ការថតរូបធម្មជាតិ ប្រាង្គប្រាសាទបុរាណ បែបវប្បធម៌ ប្រពៃណី បង្កើតសិល្បៈថ្មីៗប្រកបដោយភាពច្នៃប្រឌិត និងមានគុណភាពខ្ពស់ នៅក្នុងប្រទេសកម្ពុងជាទាំងអស់ អាចទទួលបានឱកាសបង្ហាញនូវស្នាដៃដ៏អស្ចារ្យរបស់ខ្លួនទៅកាន់សាធារណៈជនទាំងនៅក្នុងប្រទេសកម្ពុជា និង ទៅកាន់ពិភពលោកឲ្យកាន់តែទូលំទូលាយផងដែរ។

ទូរសព្ទ OPPO Reno Series

សូមបញ្ជាក់ថា OPPO Reno 10X Hybrid Zoom មាន២ពណ៌គឺ Ocean Green, Jet Black ដែលដែលមានកាមេរ៉ាក្រោយទំហំ 48MP+13MP , ដែលមានលក្ខណៈដូចជា បំពាក់ Len កាមេរ៉ា 3គ្រាប់ នៅផ្នែកខាងក្រោយ ដូចជាបំពាក់ Len នៅលើកាមេរ៉ាទំហំ 48MP ជាកាមេរ៉ាមេ + 13MP បំពាក់ Len ក្នុងកាមេរ់ាប្រភេទ Telephoto+8MP សម្រាប់ជំនួយលើការថតរូបជាលក្ខណៈ Ultra-Wide Angle បន្ថែមទផត ហើយចំពោះ Len ប្រភេទ Periscope អាចធ្វើការ Zoom បានដល់ទៅកម្រិត 10ដង និង 60ដង ឯណោះ ដោយវាក៏មានភ្ជាប់មកជាមួយនូវបច្ចេកវិទ្យា OIS (Optical Image Stabilization) ដើម្បីកាត់បន្ថយភាពរំញ័របានផងដែរ ព្រោះវាអាចធ្វើឲ្យរូបភាពនៅតែរក្សាលក្ខណៈច្បាស់ល្អ ដោតកាន់តែ Zoom កាន់តែច្បាស់ ដូច្នេះកាន់តែលែងមានបញ្ហាទៀតហើយលើការ Zoom លើបច្ចេកវិទ្យា 60X Digital Zoom របស់ OPPO Reno 10X Hybrid Zoom នៅពេលនេះ។

ទូរសព្ទ OPPO Reno Series
ទូរសព្ទ OPPO Reno Series

សម្រាប់កាមេរ៉ាមុខវិញ រចនាឡើងជារាងបញ្ឈិត តាមទម្រង់ត្របកផ្កាឈូក Opera House នៅប្រទេសអូស្ត្រាលី ទំហំ 16 MP, មានថ្មទំហំ 4065 mAh , Flash Charge VOOC 3.0, RAM ទំហំ 8GB និង ROM 256GB, កម្រិតអេក្រង់លាតពេញ 93.1% ហើយបច្ចុប្បន្ននេះ OPPO បាននឹងកំពុងដំណើរការបច្ចេកវិទ្យា 5G លើស៊េរីទូរស័ព្ទReno មានដូច Reno 5G, Reno 10x Hybrid Zoom និង Reno Model ផងដែរ ដែលទាំងអស់នេះសុទ្ធតែជាគុណសម្បត្តិ នៃការវិវឌ្ឍន៍ខ្លួនដ៏ទំនើប និងចុងក្រោយបំផុតរបស់ក្រុមហ៊ុនOPPO ៕

កម្មវិធី Launching Event ទូរសព្ទ OPPO Reno Series នៅប្រទេសកម្ពុជា
កម្មវិធី Launching Event ទូរសព្ទ OPPO Reno Series នៅប្រទេសកម្ពុជា
កម្មវិធី Launching Event ទូរសព្ទ OPPO Reno Series នៅប្រទេសកម្ពុជា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]