ភ្នំពេញ៖ បើយើងងាកទៅមើលតារាស្រី ដែលពោរពេញទៅសមត្ថភាពអ្នកនាង សុខ ចាន់ធីតា ហៅ កា តុ វិញឃើញថាប្រជាប្រិយភាព របស់ តារាពហុជំនាញរូបនេះពីមួយថ្ងៃទៅមួយថ្ងៃ មានសន្ទុះនៃការគាំទ្រខ្លាំង ទាំងការកាត់សក់ ច្រៀងរាំ ពិធីការិនី រួមទាំងការសម្ដែងកំប្លែង សុទ្ធតែធ្វើយ៉ាងល្អ។

ជាមួយគ្នានេះដែរ ដោយតារាចម្រៀងសម័យ និងបុរាណ រូបនេះ កំពុងតែទទួលបានការគាំទ្រពីសំណាក់ទស្សនិកជននោះ គេសង្កេតឃើញមានចាប់អារម្មណ៍ខ្លាំង ទៅលើរូបភាពសម្រស់របស់អ្នកនាង កា តុ ខ្លាំងមែនទែន។

យ៉ាងណាមិញ កាលពីថ្មីៗនេះ បើតាមបង្ហោះរូបភាពជាច្រើនរបស់ អ្នកនាង សុខ ចាន់ធីតា ហៅ កា តុ នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ខ្លួន ធ្វើឲ្យបណ្ដាអ្នកគាំទ្រមានការចាប់អារម្មណ៍ខ្លាំងទៅលើការតុបតែងខ្លួន របស់នាង នាពេលកន្លងមកដោយមើលទៅពិតជាមានភាពស៊ិចស៊ី មិនអន់ជាងតារាសម្ដែងស្រីក្មេងៗ ក្នុងពេលបច្ចុប្បន្ននេះឡើយ។ 

គួររម្លឹកផងដែរថា បើទោះបីជាក្នុងបច្ចុប្បន្ននេះ តារាសម្ដែងស្រីពហុជំនាញ អ្នកនាង សុខ ចាន់ធីតា ហៅ កា តុ រូបនេះមានប្ដី និងកូន ក៏ដោយតែសម្រស់ នៅតែមិនឃើញចាស់សូម្បីបន្តិច៕

កាតុ
កាតុ
កាតុ
កាតុ និងក្រុមរាំ
កាតុ និង កាកា
កាតុ និងក្រុមរាំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កាតុ