អាមេរិក៖ មុននេះបន្តិច បានទទួលដំណឹងដ៏សោកសៅបំផុត តារាកំប្លែងដ៏មានប្រជាប្រិយភាពខ្លាំងប្រចាំប្រទេសខ្មែរ នាយក្រឹម បានបាត់បង់អ្នកម្តាយជាទីស្រលាញ់ កាលពីម្សិលមិញនេះនៅលើទឹកដីសហរដ្ឋអាមេរិក ធ្វើឲ្យអ្នកគាំទ្រពិតជាក្តុកក្តួលជំនួសលោកយ៉ាងខ្លាំង។

តាមរយៈសាររបស់លោកហេង ឡុង បានបង្ហើបដំណឹងមរណភាពរបស់ម្តាយលោកយ៉ាងដូច្នោះថា៖ «សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំដល់ក្រុមគ្រួសារបង អ៊ូ ប៉ុណ្ណារ៉ាត់ (ក្រឹម) ដែលបានបាត់បង់អ្នកម្តាយជាទីគោរព និងជាទីស្រាលាញ់ដោយលោកយាយបានធ្វើមរណភាពកាលនៅវេលាម្សិលមិញ នៅសហរដ្ឋអាមេរិក ក្នុងជន្មាយុ៩៤ឆ្នាំ ដោយជរាពាធ។ សូមបួងសួង សូមឲ្យវិញ្ញាណក្ខន្ធលោកយាយទៅកាន់ឋានសុគតិភព»។

ទន្ទឹមនឹងនេះដែរ បណ្តាអ្នកគាំទ្រជាច្រើនពិតជាក្តុកក្តួល ចំពោះការបាត់បង់សមាជិកគ្រួសាររបស់លោក គឺអ្នកមានគុណ ឬអ្នកម្តាយជាទីស្រលាញ់ ដែលបានលាចាកលោកចោលកូនចៅ ចាប់ពីថ្ងៃនេះទៅហើយ។ មិនត្រឹមតែប៉ុណ្ណោះអ្នកលេងបណ្តាញសង្គម និងអ្នកគាំទ្រជាច្រើនបានចូលរួមរំលែកទុក្ខ ដល់គ្រួសារនៃសពផងដែរ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

នាយក្រឹម
នាយក្រឹម
ម្តាយ នាយក្រឹម
ម្តាយ នាយក្រឹម
ម្តាយ នាយក្រឹម ទទួលមរណភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយក្រឹម