បរទេស៖ ថ្មីៗនេះស្រាប់តែមានដំណឹងមួយ ដែលធ្វើឲ្យអ្នកគាំទ្រ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយតារាសម្តែងហូលីវូដ ល្បីឈ្មោះលោក Chris Hemsworth ដែលអ្នកគាំទ្រភាគច្រើនស្គាល់លោក តាមរយៈការសម្តែងជាតួអង្គ «Thor» បានប្រកាស​ឈប់សម្រាកពី ការងារសិល្បៈរយៈពេលវែង ភ្លាមៗតែម្តង។

ទៀតសោតតារាសម្តែងប្រុសវ័យ៣៥ឆ្នាំរូបនេះ ក៏បានប្រាប់ពីមូលហេតុដែលខ្លួនសម្រេចចិត្តបែបនេះថា ព្រោះតែលោកចង់ប្រើពេលឲ្យបានច្រើននៅជាមួយភរិយា គឺអ្នកនាងElsa Pataky និងកូនៗទាំង៣របស់លោក។ ជាមួយគ្នានេះ Chrisបាននិយាយរៀបរាប់ថា «ឆ្នាំនេះខ្ញុំប្រហែលជាមិនមាន ការងារថ្មីៗទៀតនោះទេ ព្រោះពេលនេះ ខ្ញុំចង់នៅផ្ទះជាមួយកូនៗរបស់ខ្ញុំ។ ពេលនេះក្មេងៗ ស្ថិតនៅក្នុងវ័យដែលសំខាន់ ពួកគេនៅក្មេង ហើយក៏ចាប់ផ្តើមដឹងថាខ្ញុំធ្វើការច្រើនជាងពេលមុន»។

ដោយឡែកនេះមិនមែនជាលើកទីមួយទេដែល Chrisនិយាយពីរឿងនេះ។ ជាក់ស្តែងកាលពីខែសីហា ឆ្នាំ២០១៨កន្លងមក លោកធ្លាប់បានផ្តល់បទសម្ភាសន៍ឲ្យទស្សនាវដ្តីGQថា «វាជារៀងដែលពិបាកបំផុតសម្រាប់លោក ដែលត្រូវចេញទៅធ្វើការឆ្ងាយពីគ្រួសារ»។

ក្រោយពីទទួលបានដំណឹងនេះ គាំទ្រជាច្រើនមានការសោកស្តាយព្រោះ ពួកគេចង់ឃើញស្នាដៃសម្តែងក្នុងខ្សែភាពយន្តថ្មីៗបន្តទៀត។ ប៉ុន្តែម្យ៉ាងវិញទៀតអ្នកគាំទ្រក៏យល់ដូចគ្នាថា លោកពិតជាត្រូវការ ពេលវេលានៅជាមួយគ្រួសារពិតមែន ហើយពួកគេថែមទាំងសរសើរថា លោកជាស្វាមី និងជាឪពុកដ៏ល្អថែមទៀតផង៕

Chris Hemsworth
Chris Hemsworth
Chris Hemsworth
Chris Hemsworth និងកូនៗ
Chris Hemsworth និងកូនៗ
Chris Hemsworth និងកូនៗ
Chris Hemsworth និងកូនៗ
ភរិយា និងកូនៗរបស់Chris Hemsworth
Chris Hemsworth និងភរិយា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]