ភ្នំពេញ៖ ប្រិយមិត្តភាគច្រើនប្រាកដជាបានស្គាល់ហើយ តារាសម្តែងស្រីដ៏ល្បីឈ្មោះអ្នកនាងកែវ ពេជ្រពិសី ត្រូវបានអ្នកគាំទ្រជាច្រើនតែងតែសរសើរពីរូបសម្រស់របស់នាងគ្រប់គ្នា ដែលទោះបីជាមានភាពច្រើនយ៉ាងណាក៏សម្រស់នៅតែស្រស់ស្អាតដដែល។

យ៉ាងណាមិញមួយរយៈពេលចុងក្រោយនេះ ឃើញថាតារាស្រីរូបនេះហាក់ដូចជាស្ងាត់នៅក្នុងវិស័យសិល្បៈមួយរយៈ។ តែជាក់ស្តែងកាលពីពេលថ្មីៗនេះ ក៏ស្រាប់តែលេចមុខនាងសារជាថ្មីម្តងទៀត ជាមួយនឹងការបង្ហោះរូបភាពជាច្រើនសន្លឹកពីដៃគូចាស់ លោកយូ ឌីស្កូ ក្នុងការសម្តែងមួយ។

ដោយក្នុងនោះបណ្តាអ្នកគាំទ្រក៏បាននាំគ្នាចាប់អារម្មណ៍គ្រប់គ្នា ទៅលើរូបសម្រស់របស់នាង ដែលមើលទៅកាន់តែប្លែកខ្លាំងមើលសឹងតែមិនស្គាល់ ជាមួយនឹងការតុបតែងខ្លួនថ្មី ប្តូរម៉ូតសក់របស់នាង។ មិនត្រឹមតែប៉ុណ្ណោះបណ្តាអ្នកគាំទ្រជាច្រើន ពិតជានឹកស្មានថាមុខមាត់របស់នាង ប្រែខ្លាំងបែបនេះ នៅពេលប្តូរម៉ូតសក់បែបនេះ ហើយក្នុងនោះ គេក៏គិតថា មកពីនាងឡើងគីឡូ បានមុខរាងប៉ោងៗយ៉ាងដូច្នេះ។

ទន្ទឹមនឹងនេះដែរ ឃើញថាទោះបីជានាងបានប្តូរម៉ូត ការតែងខ្លួនប្លែកជាងមុនយ៉ាងណាក្តី ក៏ប៉ុន្តែឃើញថាសម្រស់របស់នាងក៏កាន់តែស្អាតដដែល ខណៈវ័យកាន់តែច្រើនផងនោះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

អ្នកនាងកែវ ពេជ្រពិសី
អ្នកនាងកែវ ពេជ្រពិសី
អ្នកនាងកែវ ពេជ្រពិសី ពេលបច្ចុប្បន្ន
អ្នកនាងកែវ ពេជ្រពិសី ពេលបច្ចុប្បន្ន
អ្នកនាងកែវ ពេជ្រពិសី ពីមុន
អ្នកនាងកែវ ពេជ្រពិសី ពីមុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កែវ ពេជ្រពិសី