៣ ខែដំបូងការបំបៅកូនដោយទឹកដោះម្តាយ ឬដោយម្សៅ៉ទឹកដោះគោ គឺអាចផ្តល់នូវសារធាតុចិញ្ចឹមដែលត្រូវការដល់កូន។ អ្នកមិនចាំបាច់ព្រួយបារម្ភពីអ្វីដែលមាននៅក្នុងតារាងនោះទេអ្នកគួរកត់សម្គាល់នៅអ្វីដែលកូនអ្នកបានបៅនៅចន្លោះពី ១ – ៣ ខែ។ កូនអាយុប៉ុណ្ណេះ តើគួរឲ្យបៅប៉ុន្មានល្អ?
១- បើបំបៅដោះកូន
ក្រោយកើតបានពីរបីសប្តាហ៍ដំបូង កូនអ្នកនឹងបៅតិច និងដេកច្រើន។ ត្រូវប្រាកដថា អាអូនបៅគ្រប់គ្រាន់ ដែលយើងអាចកត់សម្គាល់តាមរយៈការឡើងទំងន់ និងកន្ទបសើមទៀងទាត់។ ចលនាពោះវៀនក៏មានការថយចុះបន្ទាប់ពីកូនមានអាយុមួយខែដំបូង យើងក៏អាចកត់សម្គាល់ថាកូនយើងមិនមានចលនាពោះវៀនក្រោយពីបៅរាល់ដង ឬរាល់ថ្ងៃ។ បើក្រោយ ៣ ទៅ ៤ ថ្ងៃកូននៅតែគ្មានចលនាពោះវៀន យើងគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់។ ក្នុងអំឡុងពេលនេះកូនអ្នកត្រូវការបៅញឹកញាប់ជាងមុនដែលជំរុញឲ្យរាងកាយរបស់ម្តាយបង្កើនការផលិតទឹកដោះ។ ហើយពេលខ្លះរាងកាយរបស់ម្តាយនឹងធ្វើឲ្យខ្លួនឯងមានតុល្យភាពរវាងតម្រូវការរបស់កូន និងការផ្គត់ផ្គង់។ ឪពុកម្តាយអាចផ្តល់វីតាមីន D ដល់កូនខ្លួនឯងបានតាមរយៈពន្លឺព្រះអាទិត្យនៅពេលព្រឹក ដោយពន្លឺព្រះអាទិត្យនៅពេកព្រឹកអាចផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់កូន។ ក្រោយ ២ ខែគ្រូពេទ្យនឹងណែនាំអ្នកឲ្យបំបៅទឹកផ្លែឈើ ទឹកសុទ្ធ ឬសារធាតុរាវផ្សេងទៀតឲ្យកូន។
២- បើបំបៅម្ស៉ៅទឹកដោះគោ
គ្រូពេទ្យឯកទេសផ្នែកកុមារបានណែនាំដល់កូនអាយុហោចណាស់ ៣ ឬ ៤ សប្តាហ៍ ចាំឲ្យកូនបៅម្សៅទឹកដោះគោ។ ដោយសារតែរូបមន្តនៃម្សៅទឹកដោះគោគឺមានអាហារូបត្ថម្ភដែលទារកត្រូវការ និងស្រដៀងទៅនឹងទឹកដោះម្តាយ។ ដោយសារតែក្រពះរបស់ទារកមានទំហំតូច ដូច្នេះវាអាចផ្ទុកទឹកដោះគោបានតិចតួចតែប៉ុណ្ណោះ ហើយក៏ជាមូលហេតុដែលធ្វើឲ្យការរំលាយម្សៅទឹកដោះគោមានល្បឿនយឺត ដូច្នេះកូនអាចនឹងបៅតិចជាងពេលដែលបំបៅដោយទឹកដោះម្តាយ។ ក្នុងអំឡុងខែទី ២ អាអូនអាចបៅបានច្រើនហើយការសម្រាកក៏យូរជាងមុនដែរ។ ទោះបីជាការបំបៅកូនដោយម្សៅទឹកដោះគោមានភាពងាយស្រួល និងមានគុណសម្បត្តិតិចជាងការបំបៅកូនដោយទឹកដោះម្តាយក៏ដោយ អ្នកត្រូវតែប្រាកដថាដបដែលឲ្យកូនអ្នកបៅមានទំហំក្បាលសុដន់ និងលំហូរត្រឹមត្រូវ។ ការឆ្លក់អាចបង្កើនដល់ការឆ្លងមេរោគក្នុងត្រចៀក និងធ្មេញទារកបាន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]