កូរ៉េខាងត្បូង ៖ តាំងឈានចូលដល់ខែ មិថុនាភ្លាម ក្រុមអ្នកគាំទ្រ BTS អាចទទួលដឹងភ្លាមថា វាជារដូវកាលនៃកម្មវិធី 2019 BTS Festa ដែលជាផ្នែកមួយសម្រាប់ ការប្រារព្ធពិធីខួបលើកទី ៦នៃការបង្កើតក្រុមរបស់ពួកគេ។

ក្នុងនោះដែរ សមាជិកម្នាក់គឺ Jin ក៏បានបញ្ចេញចម្រៀងថ្មី មួយបទផងដែរ មានចំណងជើងថា Tonight កាលពីពាក់កណ្តាលយប់ឈានចូល ថ្ងៃទី ៥ ខែមិថុនានេះ។ បទចម្រៀងនេះ ត្រូវបានផលិតឡើងដោយ Slow Rabbit Jin Hiss Noise និង RM ចំណែកឯប៉ារ៉ូលចម្រៀង គឺសរសេរដោយផ្ទាល់ពី Jin តែម្ដង។

គួរបញ្ជាក់ផងដែរថា ខណៈពេលដែលចម្រៀងនេះ បានចេញផ្សាយនៅលើ soundcloud Jin បានសរសេរសារដ៏វែងអន្លាយមួយ ទៅកាន់អ្នកគាំទ្រផងដែរ។ លោកបានសរសេរថា ៖

«ជំរាបសួរ នេះគឺជា Jin បទចម្រៀងនេះ ជាបទចម្រៀងដែល ខ្ញុំបានសរសេរនៅពេលគិតដល់ សត្វចិញ្ចឹមរបស់ខ្ញុំ។ នេះជាលើកទីមួយហើយ ដែលខ្ញុំបានសរសេរ បទ ចម្រៀង ដោយផ្ទាល់ហើយខ្ញុំសង្ឃឹមថា អ្នកនឹងរីករាយពេលដែលស្តាប់វា។ ខ្ញុំនឹងខិតខំប្រឹងប្រែងធ្វើការ ទាំងផ្នែកតន្រ្តី និងចម្រៀងបន្ថែមទៀត នៅពេលក្រោយ ដើម្បីឲ្យខ្ញុំអាចបង្ហាញអ្នកទាំងអស់គ្នា នូវបទចម្រៀងដែលល្អៗ។ អរគុណ ARMY (ឈ្មោះអ្នកគាំទ្រ)»។

ជាការពិតណាស់ ជារៀងរាល់ឆ្នាំ BTS គឺតែងតែប្រារព្ធកម្មវិធី ខួបនៃការបង្កើតក្រុម ជាមួយនឹងអ្នកគាំទ្រ ដោយការបញ្ចេញចម្រៀងថ្មី ព្រឹត្តការណ៍ថ្មី ក៏ដូចជាការពញ្ញាក់អារម្មណ៍ផ្សេងៗ ដែលជាការជំនួសឲ្យ ពាក្យអរគុណទៅកាន់ហ្វេន ដែលតែងតែផ្ដល់ក្ដីស្រលាញ់ និងគាំទ្រយ៉ាងច្រើនលើសដល់ពួកគេ។

យ៉ាងណាមិញ ថ្ងៃគម្រប់ខួបនៃការបង្កើតក្រុមរបស់ BTS គឺនៅទី ១៣ ខែមិថុនា ខាងមុននេះហើយ៕

ទស្សនារូបភាព និងស្ដាប់បទចម្រៀងថ្មីរបស់ Jin ខាងក្រោមនេះ ៖ 

រូបភាព Jin
រូបភាព Jin
រូបភាព Jin
រូបភាព Jin
រូបភាព Jin

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]