បរទេស៖ កីឡាករ Lionel Messi បានទម្លាក់ Cristiano Ronaldo, Arjen Robben និងមិត្តរួមក្រុម Rakitic ក្លាយទៅជាកីឡាករដែលមានគ្រាប់បាល់ល្អបំផុតប្រចាំ UEFA Chmapions League រដូវកាល ២០១៨/២០១៩ (UEFA Goal of the Tournament។ ការប្រកាសជាផ្លូវការពី UEFA នេះ បានធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីការប្រកាសជ្រើសរើសគ្រាប់បាល់ Volley របស់ Ronaldo ទល់នឹង Man United ដោយក្រុមអ្នកសង្កេតការណ៍បច្ចេកទេសផ្លូវការរបស់ UEFA ថានោះគឺជាគ្រាប់បាល់ល្អបំផុតប្រចាំរដូវកាល។

UEFA Goal of the Tournament
កីឡាករ Lionel Messi
កីឡាករ Cristiano Ronaldo

យ៉ាងណាមិញ លទ្ធផលនេះគឺជាការប្រកាសពីការជ្រើសរើសផ្សេងគ្នា ដោយគ្រាប់បាល់របស់ Cristiano Ronaldo គឺជាការសម្រេចរបស់ក្រុមអ្នកសង្កេតរបស់ UEFA រួមមានបុគ្គលល្បីៗដូចជាអតីតអ្នកចាត់ការរបស់ Man United លោក David Moyes, គ្រូបង្វឹកជម្រើសជាតិអង់គ្លេស Gareth Southgate, គ្រូបង្វឹកជម្រើសជាតិប៊ែលហ្សិក Roberto Martinez ព្រមទាំងអតីតកីឡាករបាល់ទាត់ Raul Gonzalez ជាដើម។ ដោយឡែក លទ្ធផលផ្លូវការដែលចេញដោយ UEFA គឺជាការស្រង់ចេញពីការបោះឆ្នោតនៅលើគេហទំព័ររបស់ UEFA ផ្ទាល់តែម្តង៕​ ចុះចំណែកប្រិយមិត្តទាំងអស់គ្នាវិញ! យល់យ៉ាងណាដែរអំពីគ្រាប់បាល់របស់ Lionel Messi និង Cristiano Ronaldo ?? 

សូមទស្សនាវីដេអូនៅខាងក្រោមនេះ៖

គ្រាប់បាល់របស់កីឡាករ Lionel Messi
គ្រាប់បាល់របស់កីឡាករ Cristiano Ronaldo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]